1-ភ្នំដែលស្ថិតនៅជិតផ្លូវ
2-អាគារដែលស្ថិតនៅជិតផ្លូវ
3.ផ្លូវ និង អ្នកប្រើប្រាស់ផ្លូវ✅
នៅពេលដឹងថាកង់បែក ឬ ធ្លាយ តើអ្នកត្រូវធ្វើដូចម្ដេច ?
1.ត្រូវបន្ថយល្បឿន ទប់ចង្កូតឲ្យជាប់ ឬនឹង និងកាច់ចង្កូតឲ្យត្រង់តាមគន្លងផ្លូវ✅
2-បន្ថយល្បឿនរកកន្លែងចត
3-ត្រូវជាន់ហ្វ្រាំងខ្លាំងតាមការដែលអាចធ្វើទៅបាន
មូលហេតុអ្វីខ្លះដែលធ្វើឲ្យរថយន្តរអិលរេ ?
1-ផ្លូវកោងខ្លាំងពេក
2-បន្ថយល្បឿនខ្លាំងពេក
3.ជាន់ហ្វ្រាំងខ្លាំង កាច់ចង្កូតខ្លាំង បង្កើនល្បឿនខ្លាំង ឬបើកបរលឿនពេក✅
នៅពេលរថយន្តអ្នករអិលរេនៅលើផ្លូវស្ងួត តើអ្នកត្រូវធ្វើដូចម្ដេច ?
1-បន្ថយល្បឿន និង ជាន់ហ្វ្រាំងខ្លាំង
2.បន្ថយល្បឿន និងមិនត្រូវជាន់ហ្វ្រាំងទេ✅
3-បន្ថែមល្បឿន និង មិនត្រូវជាន់ហ្វ្រាំងទេ
នៅពេលហ្វ្រាំងខូច តើអ្នកត្រូវធ្វើដូចម្ដេច ?
1.ដាក់ លេខចុះតាមលំដាប់និងចាប់ហ្វ្រាំងដៃថ្នមៗរកកន្លែងចត✅
2-មិនបាច់ធ្វើអ្វីទាំងអស់ទុកឱ្យឈប់តាមសំរួល
3-បន្ថែម លេខឡើងរកកន្លែងចត
នៅពេលយប់ ក្នុងពេលជួបយានយន្តមកពីទិសផ្ទុយ តើអ្នកត្រូវទំលាក់ភ្លើងហ្វាមកកូតវិញ ក្នុងចំងាយប៉ុន្មាន ?
1.ប្រហែល ១៦០ ម៉ែត្រ✅
2-ប្រហែល ៣៥ ម៉ែត្រ
3-ប្រហែល ៧៥ ម៉ែត្រ
នៅក្នុងការបើកបរកាត់ភ្លៀងខ្លាំង ឬ កាត់ទឹកជ្រៅ តើធ្វើដូចម្ដេច ដើម្បីឲ្យហ្វ្រាំងឆាប់ស្ងួត ?
1-ត្រូវទុកហាលក្ដៅ
2.ត្រូវជាន់ហ្វ្រាំងសំងួតវា✅
3-ត្រូវបង្កើនល្បឿន
ក្នុងការបើកបរនៅពេលអាកាសធាតុក្ដៅខ្លាំង តើកង់រថយន្តមានសភាពដូចម្ដេច ?
1-កង់ធម្មតា
2.កង់តឹង✅
3-កង់ធូរ
ក្នុងការជាន់ហ្វ្រាំងចុះទួលដូចគ្នា មួយជាន់ដក ៗ មួយទៀតជាន់ជាប់ តើមួយណាធ្វើឲ្យកំដៅហ្វ្រាំងកើនក្ដៅជាង ?
1-ការជាន់ជាប់
2-កើនកំដៅដូចគ្នា
3.ការជាន់ដក ៗ✅
នៅពេលបើកចូលផ្លូវកោង តើកំលាំងអ្វីដែលអាចធ្វើឲ្យរថយន្តក្រឡាប់ ?
1-កំលាំងមនុស្ស
2.កំលាំងចាកផ្លិត✅
3-កំលាំងម៉ាស៊ីន
តើចំងាយអ្វីខ្លះ ដែលអ្នកយកមកគណនាចំងាយឈប់របស់រថយន្ត ?
1-ចំងាយធ្វើដំណើរ និងចំងាយប្រតិកម្ម
2-ចំងាយធ្វើដំណើរ និងចំងាយចាប់ហ្វ្រាំង
3.ចំងាយប្រតិកម្ម និងចំងាយចាប់ហ្វ្រាំង✅
ដើម្បីសំរួលការដាក់ លេខឡើង ឬចុះតើត្រូវផ្ដាច់អំប្រាយ៉ាប៉ុន្មានដង ?
1-១ដង
2-៣ដង
3.២ដង✅
តើមូលហេតុសំខាន់ៗអ្វីខ្លះ ដែលធ្វើឲ្យហ្វ្រាំងឆាប់កើនកំដៅនៅពេលជាន់ហ្វ្រាំង ?
1-កាច់ចង្កូតខ្លាំងក្នុងពេលបើកបរ
2.ផ្ទុកទំនិញហួសកំរិតកំណត់ និងបើកបរក្នុងល្បឿនលឿន✅
3-បើកបរពេលអាកាសធាតុក្ដៅខ្លាំង
បើទម្ងន់ និងល្បឿនកើនពីរដងរួមគ្នា តើចម្ងាយឈប់កើនឡើងប៉ុន្មានដង ?
1-៤ដង
2-៦ដង
3.៨ដង✅
ដើម្បីមើលទៅមុខឲ្យបានឆ្ងាយគ្រប់គ្រាន់ តើអ្នកត្រូវការមើលក្នុងចម្ងាយប៉ុន្មានវិនាទី ?
1-៥ ទៅ ៨វិនាទី
2.១២ ទៅ ១៥វិនាទី✅
3-៨ ទៅ ១១វិនាទី
តើអ្នកបើកបររថយន្តធុនធ្ងន់លើសពី ៣,៥តោន ឬប្រវែងបណ្ដោយលើសពី ៧ម៉ែត្រ បើកបរបន្តកន្ទុយគ្នា ក្នុងល្បឿនដូចគ្នា ត្រូវទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
1-យ៉ាងតិច ៤០ម៉ែត្រ
2.យ៉ាងតិច ៥០ម៉ែត្រ✅
3-យ៉ាងតិច ៦០ម៉ែត្រ
តើកំដៅនៅតំបួរហ្វ្រាំងកើនឡើងប៉ុន្មានអង្សា ទើបការជាន់ហ្វ្រាំងគ្មានប្រសិទ្ធិភាព ?
1-៣០០អង្សា
2.៤០០អង្សា✅
3-២០០អង្សា
បើទម្ងន់កើនឡើងពីរដង តើចម្ងាយឈប់កើនឡើងប៉ុន្មានដង ?
1-៤ ដង
2-៣ ដង
3.២ដង✅
បើល្បឿនកើនពីរដង តើចម្ងាយឈប់កើនឡើងប៉ុន្មានដង ?
1-២ដង
2.៤ ដង✅
3-៣ដង
ក្នុងការបើកបរនៅលើផ្លូវសើម តើអ្នកបើកបរត្រូវបន្ថយល្បឿនប៉ុន្មានភាគរយលើផ្លូវស្ងួត ?
1-១/៤ លើផ្លូវ ស្ងួត
2.១/៣ លើផ្លូវ ស្ងួត✅
3-១/២ លើផ្លូវ ស្ងួត
តើមូលហេតុអ្វីខ្លះដែលធ្វើឲ្យកង់រអិលរេនៅពេលបើកបរលើផ្លូវស្ងួត ?
1.បង្កើនល្បឿន-បើកបរលឿន-ចាប់ហ្វ្រាំងខ្លាំង-កាច់ចង្កូតខ្លាំង✅
2-អបអំប្រាយ៉ា មិនបានត្រឹមត្រូវ
3-បន្ថយល្បឿនមិនបានត្រឹមត្រូវ
តើមូលហេតុអ្វី ដែលធ្វើឱ្យកង់ក្រោយរអិល ?
1.បង្កើនល្បឿនខ្លាំងពេក✅
2-បើកបរលឿនពេកលើផ្លូវមិនរាបស្មើ
3-កាច់ចង្កូតរេចុះ ឡើង
តើមូលហេតុអ្វី ដែលធ្វើឲ្យកង់មុខរអិលរេ ?
1-បង្កើនល្បឿនខ្លាំងពេក
2-កាច់ចង្កូតរេចុះ ឡើង
3.បើកបរលឿនពេកលើផ្លូវមិនរាបស្មើ✅
ក្នុងការបើកបរនៅក្រៅទីប្រជុំជន តើអ្នកត្រូវទុកចន្លោះសុវត្ថិភាពប៉ុន្មានវិនាទី ?
1-យ៉ាងតិច ១នាទី
2-យ៉ាងតិច ៣នាទី
3.យ៉ាងតិច ២នាទី✅
តើចំងាយឈប់របស់រថយន្តធុនតូចក្នុងល្បឿន ៩០គ.ម ក្នុងមួយម៉ោង មានប៉ុន្មានម៉ែត្រ ?
1-ប្រហែល ២៧ម៉ែត្រ
2-ប្រហែល ៥០ម៉ែត្រ
3.ប្រហែល ៨១ម៉ែត្រ✅
ក្នុងការបើកបរនៅក្រៅទីប្រជុំជន តើអ្នកត្រូវទុកចន្លោះសុវត្ថិភាពប៉ុន្មានវិនាទី ?
1.យ៉ាងតិច ២ វិនាទី✅
2-យ៉ាងតិច ១ វិនាទី
3-យ៉ាងតិច ៣ វិនាទី
នៅលើផ្លូវសើម តើចំងាយចាប់ហ្វ្រាំងកើនឡើងប៉ុន្មានដង ?
1.២ ដង✅
2-៤ ដង
3-៣ ដង
មុនបើកបរចេញដំណើរ តើអ្នកត្រូវឱ្យសញ្ញាជាដំណឹងប៉ុន្មានវិនាទី ?
1-យ៉ាងតិច ២ វិនាទី
2.យ៉ាងតិច ៥ វិនាទី✅
3-យ៉ាងតិច ៣ វិនាទី
តើអ្នកបើកបរដែលមានសុខភាពធម្មតា ត្រូវការរយៈពេលធ្វើប្រតិកម្មប៉ុន្មានវិនាទី ?
1.១ វិនាទី✅
2-២ វិនាទី
3-៣ វិនាទី
មុននិងចូលក្នុងរថយន្ត ដើម្បីចាប់ផ្ដើមបើកបរថយក្រោយ តើអ្នកត្រូវធ្វើអ្វីខ្លះ ?
1.ត្រូវមើលទៅខាងក្រោយឲ្យបានច្បាស់សិន រួចឲ្យសញ្ញា និងបើកយឺតៗថយក្រោយ✅
2-ត្រូវមើលទៅផ្នែកខាងស្ដាំឲ្យបានគ្រប់គ្រាន់ រួចឲ្យសញ្ញា និងបើកយឺតៗថយក្រោយ
3-ត្រូវមើលទៅខាងមុខឲ្យបានចំងាយគ្រប់គ្រាន់ រួចឲ្យសញ្ញា និងបើកយឺតៗថយក្រោយ
នៅពេលបត់ឆ្វេង ឬ ស្ដាំ តើអ្នកបើកបរត្រូវឲ្យសញ្ញាបត់ចំងាយយ៉ាងតិចប៉ុន្មានម៉ែត្រពីផ្លូវបត់ ?
1.យ៉ាងតិច ២០ ម៉ែត្រ✅
2-យ៉ាងតិច ៥ ម៉ែត្រ
3-យ៉ាងតិច ១០ ម៉ែត្រ
ប្រើអាំព្រីយ៉ា តើការដាក់ លេខឡើង និងការដាក់ លេខចុះ អ្នកបើកបរត្រូវធ្វើដូចម្ដេច ?
1-ត្រូវចាប់ហ្វ្រាំង និងចាប់អាំព្រីយ៉ា
2-ត្រូវចាប់ហ្វ្រាំង
3.ត្រូវចាប់អាំព្រីយ៉ា✅
ការប្រើល្បឿន៣០គីឡូម៉ែត្រក្នុងមួយម៉ោងនៅលើផ្លូវស្ងួតរាបស្មើ របស់អ្នកមានសំបកកង់ល្អ និងមានហ្វ្រាំងល្អ តើចម្ងាយចាប់ហ្វ្រាំងប្រហែលប៉ុន្មាន ?
1.ប្រហែល ១០ ម៉ែត្រ✅
2-ប្រហែល ១៥ ម៉ែត្រ
3-ប្រហែល ២០ ម៉ែត្រ
នៅក្នុងទីប្រជុំជន អ្នកប្រើល្បឿន២០គីឡូម៉ែត្រក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពយ៉ាងតិចប៉ុន្មានម៉ែត្រ ?
1-យ៉ាងតិច ៣ ម៉ែត្រ
2-យ៉ាងតិច ៥ ម៉ែត្រ
3.យ៉ាងតិច ៦ ម៉ែត្រ✅
មុននឹងបើកបរចូលផ្លូវកោង តើអ្នកត្រូវធ្វើដូចម្ដេច ?
1-ត្រូវបង្កើនល្បឿនដើម្បីឱ្យឆាប់ផុតផ្លូវកោង
2-ត្រូវរក្សាល្បឿននៅដដែល
3.ត្រូវបន្ថយល្បឿនឲ្យសមស្របនឹងសភាពផ្លូវកោង និងបើកមកកៀកខាងស្ដាំដៃបំផុត-✅
តើការប្រើភ្លើងហ្វ្រាំង ជាការចាំបាច់ដែរឬទេ ?
1-ពុំចាំបាច់ឡើយ ព្រោះមានកញ្ចក់ចាំងពន្លឺហើយ
2.ជាការចាំបាច់ ដើម្បីឲ្យអ្នកបើកបរខាងក្រោយដឹងពីការបន្ថយល្បឿន ឬឈប់✅
3-មានក៏បាន មិនមានក៏បាន
ការដាក់ លេខចុះ ហើយរបស់អ្នកកន្ដ្រាក់ ហើយកង់ក្រោយអាចគាំង តើបណ្ដាលមកពីអ្វី ?
1-មកពីការចាប់ហ្វ្រាំងខ្លាំងពេក
2.មកពីមិនបានបន្ថយល្បឿនឱ្យបានគ្រប់គ្រាន់✅
3-មកពីល្បឿនយឺតពេក
នៅក្នុងទីប្រជុំជន អ្នកប្រើល្បឿន៣០គីឡូម៉ែត្រក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពយ៉ាងតិចប៉ុន្មានម៉ែត្រ ?
1.យ៉ាងតិច ៩ ម៉ែត្រ✅
2-យ៉ាងតិច ៧ ម៉ែត្រ
3-យ៉ាងតិច ៥ ម៉ែត្រ
តើការបើកបរ ត្រូវចាំបាច់ឱ្យសញ្ញាជាដំណឹង ដែរឬទេ ?
1-ឱ្យសញ្ញាជាដំណឹងក៏បាន មិនឱ្យក៏បាន
2.ចាំបាច់ត្រូវឱ្យសញ្ញាជាដំណឹងដើម្បីឱ្យអ្នកបើកបរផ្សេងៗទៀតដឹងពីបំណងរបស់យើង✅
3-ពុំចាំបាច់ឱ្យសញ្ញាជាដំណឹងឡើយ ឱ្យតែមានការប្រុងប្រយ័ត្ន គឺជាការគ្រប់គ្រាន់
ដើម្បីជៀសវាងការរអិលនៅលើផ្លូវដែលមានខ្សាច់ ឬថ្មតូចៗ តើអ្នកបើកបរត្រូវធ្វើដូចម្ដេច ?
1.ត្រូវបន្ថយល្បឿន ទប់ចង្កូតឱ្យត្រង់ មិនត្រូវចាប់ហ្វ្រាំង ឬដាក់ លេខចុះ ឬធ្វើការបត់ដោយសង្ខុញឡើយ-✅
2-ត្រូវបន្ថែមល្បឿន
3-ត្រូវចាប់ហ្វ្រាំងទាំង២
ដើម្បីបន្ថយល្បឿន ឬឈប់ឱ្យមានប្រសិទ្ធភាព តើអ្នកត្រូវប្រើហ្វ្រាំងអ្វី ?
1-ត្រូវប្រើតែហ្វ្រាំងដៃ(ហ្វ្រាំងមុខ)
2-ត្រូវប្រើតែហ្វ្រាំងជើង(ហ្វ្រាំងក្រោយ)
3.ត្រូវប្រើហ្វ្រាំងជើង(ហ្វ្រាំងក្រោយ) និងហ្វ្រាំងដៃ(ហ្វ្រាំងមុខ)✅
ការប្រើល្បឿន៧០គីឡូម៉ែត្រក្នុងមួយម៉ោងនៅលើផ្លូវរាបស្មើ ប្រភេទប្រុស (លើសពី១២៥ ឡើងទៅ) របស់អ្នកមាន សំបកកង់ល្អ និងមានហ្វ្រាំងល្អ តើចម្ងាយចាប់ហ្វ្រាំងប្រហែលប៉ុន្មាន ?
1.ប្រហែល ៥០ ម៉ែត្រ✅
2-ប្រហែល ៧០ ម៉ែត្រ
3-ប្រហែល ៦០ ម៉ែត្រ
ការបើកបរនៅលើផ្ទៃផ្លូវដែលមានថ្មតូចៗ ឬកន្លែងដែលមានខ្សាច់ តើអាចធ្វើឱ្យកង់អ្នករអិល ដែរឬទេ ?
1-រអិលនៅពេលដឹកទំនិញហួសកំណត់
2.អាចធ្វើឱ្យកង់រអិលនៅពេលបង្កើនល្បឿន ឬកាច់ចង្កូតខ្លាំង✅
3-ពុំរអិលទេនៅពេលបង្កើនល្បឿន
នៅក្រៅទីប្រជុំជន អ្នកបើកបរល្បឿន៤០គីឡូម៉ែត្រក្នុងមួយម៉ោង តើអ្នកត្រូវថែរក្សាទុកចន្លោះសុវត្ថិភាពយ៉ាងតិចប៉ុន្មានម៉ែត្រ?
1-យ៉ាងតិច១៨ម៉ែត្រ
2.យ៉ាងតិច២៤ម៉ែត្រ✅
3-យ៉ាងតិច១២ម៉ែត្រ
នៅក្រៅទីប្រជុំជន អ្នកបើកបរល្បឿន៦០គីឡូម៉ែត្រក្នុងមួយម៉ោង តើអ្នកត្រូវថែរក្សាទុកចន្លោះសុវត្ថិភាពយ៉ាងតិចប៉ុន្មានម៉ែត្រ?
1-យ៉ាងតិច២៦ម៉ែត្រ
2.យ៉ាងតិច៣៦ម៉ែត្រ✅
3-យ៉ាងតិច៤៦ម៉ែត្រ
ការប្រើល្បឿន៥០គីឡូម៉ែត្រក្នុងមួយម៉ោងនៅលើផ្លូវរាបស្មើ របស់អ្នកមានសំបកកង់ល្អ និងមានហ្វ្រាំងល្អ តើចម្ងាយ ឈប់ប្រហែលប៉ុន្មាន ?
1.ប្រហែល ២៥ ម៉ែត្រ✅
2-ប្រហែល ៤៥ ម៉ែត្រ
3-ប្រហែល ៣៥ ម៉ែត្រ
នៅក្រៅទីប្រជុំជន អ្នកប្រើល្បឿន៥០គីឡូម៉ែត្រក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពយ៉ាងតិចប៉ុន្មានម៉ែត្រ ?
1-យ៉ាងតិច ២៥ ម៉ែត្រ
2-យ៉ាងតិច ៣៥ ម៉ែត្រ
3.យ៉ាងតិច ៣០ ម៉ែត្រ✅
តើការបើកបរ ត្រូវមើលទៅមុខយ៉ាងដូចម្ដេច ?
1-ត្រូវមើលតែចរាចរណ៍នៅជិតៗខាងមុខ
2-ត្រូវមើលគំនូសសញ្ញាតាមបណ្ដោយទ្រូងផ្លូវ
3.មើលទៅមុខឲ្យបានឆ្ងាយដើម្បីដឹងពីស្ថានភាពផ្លូវកោងឡើងចុះទួលនិងមើលភ្លើងសញ្ញារបស់យានខាងមុខ✅
ពេលបើកបរ ហើយកង់ក្រោយរអិលរេដោយសារការចាប់ហ្វ្រាំង តើអ្នកត្រូវធ្វើដូចម្ដេច ?
1-ត្រូវទប់ដៃចង្កូត និងបង្កើនល្បឿន
2-ត្រូវចាប់ហ្វ្រាំងខ្លាំងបន្ថែមទៀត
3.ត្រូវកាច់ដៃចង្កូតទៅរកទិសដែលរអិលរេនោះ✅
ពេលបើកបរ ហើយចង្កូតញាក់ តើបណ្ដាលមកពីអ្វី?
1-ដាក់ លេខមិនសមស្របទៅនឹងល្បឿន
2-បើកបរលឿនពេក
3.កង់បោរ ឬកាំរលុង បាដាងកង់រលុង កង់ធូរ ឬក៏ផ្ទុកខាងក្រោយធ្ងន់ពេក និងបាដាងចង្កូតមិនប្រក្រតី✅
- ពេលអ្នកបើកបរមកដល់ចំណុចកណ្ដាលនៃទ្រូងផ្លូវប្រសព្វ ហើយរៀបបត់ឆ្វេង ដោយធ្វើភ្លើងសញ្ញាបត់ឆ្វេងជាប្រចាំ ពេលនោះមានរថយន្តជាច្រើនជាប់គ្នារដឹកមកពីទិសផ្ទុយគ្នាតើអ្នកត្រូវធ្វើដូចម្ដេច ?
ចំលើយ ៖ ខ្ញុំមិនត្រូវបត់ឆ្វេងភ្លាមទេ ខ្ញុំត្រូវបន្ថយល្បឿន បើចាំបាច់ខ្ញុំឈប់អោយរថយន្ត… - ពេលអ្នកចតរថយន្ត តើអ្នកត្រូវមានការប្រុងប្រយ័ត្នយ៉ាងដូចម្ដេច?
ចំលើយ ៖ ខ្ញុំត្រូវចតខាងស្ដាំដៃតាមទិសចរាចរ និងមិនអោយរំខានដល់អ្នក ប្រើប្រាស់ផ្លូវឬ ចតនៅចំណតរថយន្តរួចហើយត្រូវដាក់ហ្វ្រាំងដៃ។ - និយមន័យ រ៉ឺម៉ក?
ចំលើយ ៖ យានសម្រាប់ថ្ពក់ជាមួយរថយន្ត។ - ពេលជួបយានដែលបញ្ចេញភ្លើងសញ្ញាពិសេសព៌ណលឿនទុំកំពុងបំពេញភារកិច្ច តើអ្នកបើកបរត្រូវធ្វើដូចម្តេច?
ចំលើយ ៖ប្រុងប្រយ័ត្នក្នុងការជៀស និងជែងយាននេះ។ - តើអ្នកបើកបរយានយន្ត មានអាត្រាជាតិអាល់កុលកម្រិតប៉ុន្មាន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគា?
ចំលើយ ៖០,៤មីលីក្រាមក្នុងមួយលីត្រខ្យល់ឡើងទៅ។ - នៅក្នុងទិប្រជុំជន អ្នកប្រើល្បឿន២០គីឡូម៉ែត្រក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពយ៉ាងតិចប៉ុន្មានម៉ែត្រ?
ចំលើយ ៖យ៉ាងតិច ៦ម៉ែត្រ។ - និយមន័យ ផ្លូវថ្នល់?
ចំលើយ ៖ តួផ្លូវ ទ្រូងផ្លូវ ជាយថ្លូវ ឬចិញ្ចើមផ្លូវ ស្ពាន ស្ពានអាកាស ស្ពានរំលង ផ្លូវរូង និងកំពង់ចម្លងភ្ជាប់ផ្លូវថ្នល់ - តើក្មេងចាប់ពីអាយុប៉ុន្មានឆ្នាំឡើងទៅ ទើបអនុញ្ញាតអោយអង្គុយនៅកៅអី ផ្នែកខាងមុខក្បែរ អ្នកបើកបរ?
ចំលើយ ៖១០ឆ្នាំ ពេញបូរិបូរណ៏ - តើភ្លើងហ្វា អនុញ្ញាតអោយប្រើនៅពេលណា? កន្លែងណា?
ចំលើយ ៖ ពេលយប់ស្ងាត់ គ្មានអគ្គីសនីបំភ្លឺផ្លូវ និងប្រើឆ្លាស់គ្នា ជាមួយភ្លើងកូតនៅពេលសុំជែង។ - ការចត ឬ ឈប់យានជំនិះនៅលើ ទ្រូងផ្លូវ សាធារណៈ ត្រូវបានកំណត់រយៈពេលត្រឹមប៉ុន្មានម៉ោង?
ចំលើយ ៖ មិនលើសពី ៧២ ម៉ោង - នៅលើផ្លូវដែលមានភក់ ឬ ទឹកដក់ តើអ្នកបើកបរត្រូវមានការប្រុង ប្រយ័ត្ន ដូចម្ដេច បើមានអ្នកថ្មើរជើងនៅជិតនោះ ?
ចំលើយ ៖ខ្ញុំត្រូវបន្ថយល្បើនតិចៗ ដោយប្រុងប្រយ័ត្ន កុំអោយខ្ទាតភក់លើអ្នកថ្មើរជើង។ - រថយន្តពន្លត់អគ្គិភ័យ រថយន្តសង្គ្រោះបន្ទាន់ និង រថយន្តនគរបាល ឬ យោធា អាវុធហត្ថ ដែលកំពុងបំពេញកិច្ច តើរថយន្តណាមួយដែលមានសិទ្ធអាទីភាព ?
ចំលើយ ៖អគ្គិភ័យ សង្គ្រោះបន្ទាន់ នគរបាល យោធាអាវុធហត្ថ - នៅពេលបើកបរលើផ្លូវទឹករលក ដោយល្បឿនលឿន តើវាអាចបង្ករអោយមានគ្រោះថ្នាក់ទេ?
ចំលើយ ៖ អាចបង្ករអោយមានគ្រោះថ្នាក់ដល់អ្នកបើកបរល្បឿនលឿន - គំនូសសញ្ញាទោលជាប់សំរាប់បែងចែកទ្រូងផ្លូវជាពីរទិសចរាចរផ្ទុយគ្នា តើអ្នកអាចបើកឆ្លងកាត់ ឬជាន់បានឬទេ?
ចំលើយ ៖ ហាមបើកបរ ជាន់ ឬ ឆ្លងកាត់ - នៅពេលយប់ ក្រៅទីប្រជុំជន គ្មានជង្គៀង អគ្គិសនីបំភ្លឺ យានជំនិះជួបគ្នា តើអ្នកបើកបរត្រូវប្រើ ភ្លើងអ្វី?
ចំលើយ ៖ ត្រូវបិតភ្លើងហ្វា ហើយ បើកភ្លើងកូត - តើអ្នកបើកបរត្រូវប្រើភ្លើងអ្វីខ្លះ នៅពេលដែលមានភ្លៀងខ្លាំង នៅក្នុងទីប្រជុំជន?
ចំលើយ ៖ភ្លើងកូត - គំនូសសញ្ញាភ្លោះជាប់សំរាប់បែងចែកទ្រូងផ្លូវ ជាពីរទិសចរាចរផ្ទុយគ្នា តើអ្នកអាចបើកបរឆ្លងកាត់ ឬ ជាន់ ពីលើបានឬទេ?
ចំលើយ ៖ហាមបើកបរ ជាន់ ឬ ឆ្លងកាត់ - រថយន្តធុនធំមួយ និង រថយន្តធុនស្រាលមួយ មានទិសផ្ទុយគ្នានៅលើទ្រូងផ្លូវតូចចង្អៀត ជៀសគ្នាមិនបាន តើរថយន្តណាមួយជាអ្នកថយក្រោយ ?
ចំលើយ ៖ រថយន្តធុនស្រាលត្រូវថយក្រោយ - នៅពេលជែងរួច តើអ្នកត្រូវប្រុងប្រយ័ត្នអ្វីខ្លះ ?
ចំលើយ ៖ត្រូវធ្វើសញ្ញា ប្ដូរទិសទៅស្ដាំវិញ ដើម្បីអោយដំណឹងថា ខ្ញុំត្រូវចូលក្នុងចរន្តចរាចរណខ្ញុំវិញ ដោយប្រុងប្រយ័ត្ន - ផ្លូវខ្វែងមានសិទ្ធស្មើគ្នា តើអ្នកបើកបរត្រូវទុកសិទ្ធអាទិភាព អោយយានជំនិះមកពីស្ដាំដៃ ឬ មកពីឆ្វេងដៃទៅមុន?
ចំលើយ ៖អោយស្ដាំដៃទៅមុន - នៅពេលយប់ មានភ្លើងហ្វា រថយន្តចាំងពីមុខ តើអ្នកបើកបរត្រូវធ្វើដូចម្ដេច ?
ចំលើយ ៖ត្រូវបើកបរក្នុងល្បឿនសមល្មម ហើយបើកអែបស្ដាំបំផុត - រថយន្តមួយកំពុងធ្វើចរាចរលើផ្លូវជាតិ និង រថយន្តមួយទៀតចេញពីផ្លូវលំ តើរថយន្តណា មួយមានសិទ្ធអាទិភាព?
ចំលើយ ៖ រថយន្តលើផ្លូវជាតិ - តាមបណ្ដោយផ្លូវមានគំនូសសញ្ញាភ្លោះពណ័លឿង មួយជាប់ និង មួយដាច់ៗ បែងចែកជា ពីរទិសចរាចរផ្ទុយគ្នា តើអ្នកបើកបរនៅកៀកគំនួសណាមួយអាចឆ្លងកាត់ ឬ ជែងបាន?
ចំលើយ ៖ អ្នកបើកបរនៅកៀកគំនួសដាច់ៗ - តើអ្នកបើកបរយានជំនិះគ្រប់ប្រភេទ ត្រូវជែងគ្នាខាងណា?
ចំលើយ ៖ខាងឆ្វេង - នៅពេលជួបប្រទះផ្លាកសញ្ញាហាមចត តើអ្នកអាចឈប់បានឬទេ?
ចំលើយ ៖ អាចឈប់បាន - នៅលើទ្រូងផ្លូវឯកទិស តើអ្នកបើកបរអាចធ្វើការបត់ត្រឡប់ក្រោយបាន ឬទេ ?
ចំលើយ ៖ ហាមបត់ត្រឡប់ក្រោយ - តើផ្លាកសញ្ញាចរាចរមានប៉ុន្មានប្រភេទ?
ចំលើយ ៖ ផ្លាកសញ្ញាចរាចរមាន ១០ ប្រភេទ គឺ គ្រោះថ្នាក់ បំរាម ប្រាប់ដំណឹង បង្ហាញទិស ប្រាប់ឈ្មោះតំបន់ ការដ្ឋាន បញ្ជារ ប្រាប់សិទ្ធអាទិភាពចរាចរ ដាក់បន្ថែមពីក្រោម និងផ្លាក សញ្ញាប្រាប់ឈ្មោះផ្លូវ - នៅពេលកំពុងបើកបរ ពេលនោះហ្វ្រាំងជើងរថយន្តខូច តើអ្នកត្រូវធ្វើដូចម្ដេច ?
ចំលើយ ៖ បន្ថយល្បឿន ដកលេខតាមលំដាប់ ពីលេខធំ រហូតដល់លេខតូច ពេល ល្បឿនចុះខ្សោយត្រូវទាញហ្វ្រាំងដៃជួយ - តើអ្នកបើកបរ ត្រូវបើកភ្លើង បំភ្លឺផ្លូវក្នុងករណីណាខ្លះ ?
ចំលើយ ៖ ចាប់ពីពេលព្រលប់ រហូតដល់ពេលភ្លឺ មើលឃើញច្បាស់ ឬ នៅពេលមានភ្លៀងនិងចុះអ័ព្ទមិនអាចមើលឃើញអ្វីច្បាស់ - ចូរអោយនិយមន័យពាក្យថា ” ចត ” ?
ចំលើយ ៖ គឺជាការទុកអោយយានជំនិះនៅស្ងៀមក្នុងរយៈពេលយូរ ឬ ឆាប់ ដែលអ្នកបើកបរអាចដើរចោលយានជំនិះរបស់ខ្លួន - តើអ្នកបើកបរត្រូវចត ឬ ឈប់យានជំនិះចំងាយប៉ុន្មានមែត្រពីផ្លូវបត់ ឬ ផ្លូវប្រសព្វ ?
ចំលើយ ៖ យ៉ាងតិច ៥ ម៉ែត្រ និង មហាវិថី យ៉ាងតិច ១០ ម៉ែត្រ - តើផ្លាកសញ្ញាបន្ថែមពីក្រោម មានទ្រង់ទ្រាយដូចម្ដេច?
ចំលើយ ៖ មានរាង ៤ ជ្រុងទ្រវែង ផ្ទៃពណ៏ស មានរូបសញ្ញា និង អក្សរ ឬ លេខពណ៏ខ្មៅ - តើអ្នកអាចបើកបរយានរបស់ខ្លួន ឆ្លងកាត់ ឈប់ ឬ ចតពីលើគំនួសសញ្ញាតម្រឹមទ្រូងផ្លូវ បានឬទេ?
ចំលើយ ៖មិនបានទេ - តើអ្នកអាចឈប់ ឬ ចតលើគំនូសសញ្ញាសំរាប់ថ្មើរជើង ឆ្លងកាត់បាន ឬ ទេ?
ចំលើយ ៖ ហាមឈប់ ឬ ចតពីលើ - តើអ្នក បើកបរត្រូវធ្វើដូចម្ដេច នៅពេលថ្មើរជើងកំពុងឆ្លងកាត់ ឬ រៀបឆ្លងកាត់នៅកន្លែង ដែលមានគំនូសសញ្ញាសំរាប់ថ្មើរជើងឆ្លងកាត់?
ចំលើយ ៖ ត្រូវឈប់ - ចូរអ្នកអោយនិយមន័យពាក្យថា ” ឈប់ ” ?
ចំលើយ ៖ ឈប់ គឺជាការនៅស្ងៀម នៃយានជំនិះលើទ្រូងផ្លូវក្នុងរយៈពេលចាំបាច់ ដើម្បី… - នៅពេលរថយន្តអ្នកបុកមនុស្ស ឬ ប៉ះនឹងអ្នកធ្វើចរាចរលើផ្លូវសាធារណៈ តើអ្នកត្រូវធ្វើដូចម្ដេច?
ចំលើយ ៖ ត្រូវឈប់យានជំនិះ ចុះជួយសង្គ្រោះ និង ផ្ដល់ដំណឹងដល់ភ្នាក់ងារនគរបាល ចរាចរដែលនៅជិតបំផុត - នៅលើផ្លូវរង្វង់មួលគ្មានផ្លាកសញ្ញាបញ្ជាទិស យានជំនិះពីរជួបគ្នា មួយនៅក្នុងខ្សែរង្វង់មូល មួយទៀត នៅក្រៅខ្សែរង្វង់មូល តើយានជំនិះណាមានសិទ្ធអាទិភាព?
ចំលើយ ៖ យានជំនិះមកពីខាងស្ដាំ - ក្នុងករណីរថយន្តរបស់អ្នកត្រូវខូចគាំងនៅលើផ្លូវរថភ្លើត តើអ្នកត្រូវធ្វើដូចម្ដេច ?
ចំលើយ ៖ ត្រូវរកគ្រប់មធ្យោបាយ ធ្វើយ៉ាងណាកុំអោយមានឧបសគ្គដល់រថភ្លើង ឬ …… - ពេល លឺ ស៊ីរ៉ែន រថយន្ត ដែលមានសិទ្ធអាទីភាព តើអ្នកត្រូវធ្វើដូចម្ដេច ?
ចំលើយ ៖ ត្រូវអោយសញ្ញាអែបស្ដាំ រួចបន្ថយល្បឿន ឬ ឈប់អែបស្ដាំ ទុកសិទ្ធអោយ….. - ក្នុងពេលប្រលងបើកបរ នៅពេលអ្នកឡើងរថយន្ត មុននឹងេញដំណើរ តើអ្នកត្រូវធ្វើម៉េច ?
ចំលើយ ៖ តំរូវទីតាំងកៅអី កញ្ចក់ ពាក់ខ្សែក្រវ៉ាត់ ពិនិត្យចង្កឹះលេខ បើកកុងតាក់ មើលយានមុខក្រោយ អោយភ្លើងសញ្ញាសុំចេញ ដាក់លេខ ដោះហ្វ្រាំងដៃ រួចចេញយឺតៗ - តើអាទិភាពនៃ សញ្ញាចរារមានលំដាប់ដូចម្ដេច?
ចំលើយ ៖ ប៉ូលីសចរាចរ ភ្លើងសញ្ញា ផ្លាកសញ្ញា និង គំនូសសញ្ញា - នៅក្នុងព្រះរាជាណាចក្រកម្ពុជា ការបើកបរត្រូវប្រកាន់ខាងណា?
ចំលើយ ៖ ស្ដាំ - មុននឹងបត់ស្ដាំ ឬ បត់ឆ្វេង តើអ្នកត្រូវអោយភ្លើងសញ្ញាប៉ុន្មានម៉ែត្រ ពីផ្លូវប្រសព្វ ឬ កន្លែងដែលត្រូវបត់?
ចំលើយ ៖ យ៉ាងតិច ២០ ម៉ែត្រ - នៅលើផ្លូវដែលមានចរាចទៅមកច្រើន ហើយត្រូវបត់ត្រឡប់ក្រោយវិញ តើអ្នកត្រូវធ្វើដូចម្ដេច?
ចំលើយ ៖ ខ្ញុំត្រូវមានការប្រុងប្រយ័ត្ន ដោយធ្វើការបត់ត្រឡប់ក្រោយ តាមបច្ចេកទេសបើកបរ ដោយដឹងច្បាស់ថា ទង្វើនេះគ្មានបង្កឧបសគ្គ ឬ គ្រោះថ្នាក់អ្វីឡើយ និង មិនត្រូវបត់ នៅកន្លែងណា ដែលមានសញ្ញាហាមបត់ត្រឡប់ក្រោយ - តើអ្នកបើកបរអាចជែងគ្នានៅលើស្ពានបានដែរ ឬ ទេ?
ចំលើយ ៖ មិនអាចជែងបានជាដាច់ខាត - តើព្រះរាជាណាចក្រកម្ពុជា ច្បាប់អនុញ្ញាតអោយប្រជាពលរដ្ឋអាយុប៉ុន្មាន មានសិទ្ធិប្រលងបើកបរ រថយន្តធុនតូចបាន?
ចំលើយ ៖ ១៨ឆ្នាំ ពេញបរិបូរណ៏ - នៅពេលបើកបរជែងយានជំនិះនានាដែលកំពុងធ្វើចរាចរនៅលើដងផ្លូវសាធារណៈ តើអ្នកត្រូវទុក ចន្លោះឃ្លាតពីគ្នាប៉ុន្មានម៉ែត្រ ?
ចំលើយ ៖ ១ម៉ែត្រ យ៉ាងតិច - តើអ្នកបើកបរអាចប្រើសូរស័ព្ទស៊ីផ្លេ នៅពេលណា? កន្លែងណា?
ចំលើយ ៖ ពេលថ្ងៃ ពេលសុំជែង និងមិនត្រូវប្រើនៅជិតមន្ទីរពេទ្យ ឬកន្លែងណាដែលមានសញ្ញាហាមស៊ីផ្លេ។ - មុននឹងចូលក្នុងរថយន្ត ដើម្បីបើកបរថយក្រោយ តើអ្នកត្រូវធ្វើអ្វីខ្លះ ?
ចំលើយ ៖ ត្រូវមើលផ្នែកខាងក្រោយ រថយន្តអោយបានច្បាស់សិន បើគ្មានឧបសគ្គ ទើបចូលរថយន្ត បើកថយក្រោយយឺតៗ ដោយប្រុងប្រយ័ត្ន - នៅក្នុងទីក្ុង ឬ ទីប្រជុំជន តើការឈប់ ឬ ចតរថយន្ត នៅលើទ្រូងផ្លូវ មានចំងាយប៉ុន្មាន ពីគែម ចិញ្ចើមផ្លូវ?
ចំលើយ ៖ មិនលើសពី ២៥ សង់ទីម៉ែត្រ - តើអ្នកបើកបរយានជំនិះគ្រប់ប្រភេទ ត្រូវជៀសគ្នាដោយប្រកាន់យកខាងណា?
ចំលើយ ៖ ប្រកាន់យកខាងស្ដាំ រៀងៗខ្លួន - ផ្លូវដែលមានទិសចរាចរពីរ តើអ្នកបើកបរយានជំនិះ ត្រូវឈប់ ឬ ចតយ៉ាងដូចម្ដេច ?
ចំលើយ ៖ ត្រូវឈប់ ឬ ចត ខាងស្ដាំដៃ តាមទិសចរាចររបស់ខ្លួន - បើអ្នកបើកបរក្រៅក្រុងក្នុងល្បឿន ៩០ គីឡូម៉ែត្រក្នុងមួយម៉ោង តើរថយន្តអ្នកពេលជាន់ហ្វ្រាំង អាចឈប់ចំងាយប៉ុន្មាន ម៉េត្រនៅលើផ្លូវស្ងួត និង ប៉ុន្មានលើផ្លូវ សើម ឬ រអិល ?
ចំលើយ ៖ ៨១ ម៉ែត្រ លើផ្លូវស្ងួត និង ១២០ម៉ែត្រ លើផ្លូវសើម - តើក្នុងទីក្រុង ឬ ទីប្រជុំជន រថយន្តធុនតូចត្រូវបានកំណត់ល្បឿនអតិបរមាប៉ុន្មានគីឡូម៉ែត្រ ក្នុងមួយម៉ោង ?
ចំលើយ ៖ មិនលើសពី ៤០ Km/h - នៅក្នុងទីក្រុង ឬ ទីប្រជុំជន តើចិញ្ចើមផ្លូវមានតួនាទីសំខាន់សំរាប់ធ្វើអ្វី ?
ចំលើយ ៖សំរាប់ថ្មើរជើងធ្វើដំណើរ - នៅលើស្ពានបើមានគោ ក្របី ឬ សត្វពាហនៈ កំពុងឆ្លងកាត់ តើអ្នកបើកបរត្រូវធ្វើយ៉ាងណា?
ចំលើយ ៖ ត្រូវបន្ថយល្បឿន ឬ ឈប់ បើចាំបាច់ត្រូវថយរថយន្ត មកក្រោយទាល់តែសត្វនោះទៅផុត - នៅលើស្ពានតូចចង្អៀត មិនអាចជៀសគ្នាបានរថយន្តធុនដឹកទំនិញ និង រថយន្តធុនទេសចរណ៏ តើអ្នកអោយរថយន្តណាមួយទៅមុន?
ចំលើយ ៖ រថយន្តទេសចរណ៏ - បើអ្នកបើកបរ ជួបប្រទះផ្លាកសញ្ញាហាមចត នៅតាមដងផ្លូវ តើផ្លាកនោះមានអាទិភាពដូចម្ដេច?
ចំលើយ ៖ (មិនច្បាស់, បើដឹងសូមប្រាប់ផង ។ សូមអរគុណ ) - នៅពេលអ្នកបើកបរជួប្ប្រទះផ្លាកសញ្ញហាមឈប់ តើអ្នកអាចចតយានជំនិះរបស់ខ្លួន ឬទេ?
ចំលើយ ៖ មិនអាចចតបានទេ - តើរថយន្តមួយណាមានសិទ្ធិអាទិភាព បើរថយន្តមួយកំពុងធ្វើចរាចរនៅលើផ្លូវក្រាលកៅស៊ូ និង រថយន្ត មួយទៀតចេញពីផ្លូវដី?
ចំលើយ ៖ កៅស៊ូ - ពេលចតរថយន្ត មុននឹងចុះពីលើរថយន្ត តើអ្នកត្រូវធ្វើយ៉ាងដូចម្ដេចខ្លះ?
ចំលើយ ៖ ត្រូវទាញហ្វ្រាំងដៃ ពន្លត់ម៉ាស៊ីន មើលមុខក្រោយ ទើបពុំបណ្ដាលអោយមានគ្រោះថ្នាក់ - តើអ្នកណាខ្លះ ដែលអាចរាបថា ជាអ្នកបើកបរ?
ចំលើយ ៖ គឺជាអ្នកបញ្ជារយានជំនិះគិតទាងអ្នកជិះសត្វ អ្នកដឹកសត្វ និង អ្នកបរសត្វនៅលើផ្លូវ - បើមានរថយន្តនៅពីក្រោយសុំជែង តើអ្នកត្រូវធ្វើដូចម្ដេច?
ចំលើយ ៖ បើខាងមុខគ្មានឧបសគ្គ ខ្ញុំអោយសញ្ញបត់ស្ដាំ បន្ថយល្បឿន និង អែបមកស្ដាំជាសញ្ញាអនុញ្ញាតអោយរថយន្តខាងក្រោយជែងទៅបាន - ផ្លាកសញ្ញាបញ្ជារមានទ្រង់ទ្រាយដូចម្ដេច?
ចំលើយ ៖ មានរាងមូល មានជាយពណ៏ស ព័ទ្ថជុំវិញ មានផ្ទៃក្នុងពណ៏ខៀវ និង មានរូប ឬ សញ្ញាសំគាល់ខាងក្នុងពណ៏ស - តើអ្នកបើកបរអាចជែងរថយន្ត ជាបីជួរបានដែរ ឬទេ ? (ជែងលើរថយន្តដែលកំពុងជែង)
ចំលើយ ៖ ហាមជែង - គ្រៅទីប្រជុំជន តើការកំណត់ល្បឿនអតិបរមា សំរាប់រថយន្តធុនតូច ប៉ុន្មានគីឡូម៉ែត្រ ក្នុងមួយម៉ោង?
ចំលើយ ៖ ៩០ Km/h - នៅលើផ្លូវតូចចង្អៀត រថយន្តពីរបើកបញ្ច្រាសទិសគ្នាមួយចុះចំណោត មួយទៀត ឡើងចំណោត តើរថយន្តណាមួយមានសិទ្ថិអាទិភាព?
ចំលើយ ៖ ឡើងចំណោត - ពេលបើកបរដល់ផ្លូវប្រសព្វខ្លះ ដែលមានសញ្ញា ( ឈប់ ) តើអ្នកបើកបរត្រូវធ្វើដូចម្ដេច?
ចំលើយ ៖ ចាំបាច់ត្រូវតែឈប់ ទោះបីផ្លូវខាងមុខ មាន ឬ គ្មាន យានជំនិះធ្វើចរាចរក៏ដោយ - តើភ្លើងសញ្ញាចរាចរមានប៉ុន្មានពណ៏?
ចំលើយ ៖ ៣ពណ៏ - ផ្លាកសញ្ញាគ្រោះថ្នាក់មានទ្រង់ទ្រាយដូចម្ដេច ?
ចំលើយ ៖ រាងជាការ៉េដែលមានអង្កត់ទ្រូងមួយជាខ្សែឈរ មានជាយពីរជាន់ ជាយក្នុងពណ័ខ្មៅ ហើយក្រាស់ និង ជាយក្រៅពណ៏សស្ដើង មានផ្ទៃក្នុងពណ៏លឿង រូប ឬសញ្ញាពណ៏ខ្មៅ - អ្នកបើកបរជិតដល់ផ្លូវធំរួមតូច ឬ ចង្អៀតតើអ្នកត្រូវធ្វើដូចម្ដេច?
ចំលើយ ៖ ត្រូវបន្ថយល្បឿន ឬ ឈប់ដើម្បីទុកអោយយានជំនិះដែលមកដល់ផ្លូវចង្អៀតទៅមុន - បើរថយន្តអ្នកខូចកណ្ដាលទ្រូងផ្លូវ សាធារណៈ តើអ្នកត្រូវធ្វើដូចម្ដេច ?
ចំលើយ ៖ រុញរថយន្តទៅអែបខាងស្ដាំ ទើបធ្វើការជួសជុល បើគ្នាមផ្លូវគ្រប់គ្រាន់ ខ្ញុំត្រូវដាក់សញ្ញាអោយដំណឹង - អ្នកកំពុងបើកបរដោយប្រើភ្លើងហ្វានៅលើផ្លូវដែលគ្មានភ្លើងអគ្គីសនីពេលដែលអ្នកត្រូវប្ដូរភ្លើងទៅកូតវិញ តើអ្នកត្រូវមានការប្រុងប្រយ័ត្នយ៉ាងណា?
ចំលើយ ៖ ខ្ញុំត្រូវបន្ថយល្បឿន ព្រោះខ្ញុំមើលមិនបានឆ្ងាយ - ក្នុងទីក្រុង ឬទីប្រជុំជន នៅលើផ្លូវដែលមានទិសចរាចរពីរផ្ទុយគ្នា តើអ្នកចតរថយន្ត ជាពីរជួរបាន ឬទេ?
ចំលើយ ៖ ហាមចតរថយន្ត ជាពីរជួរ - អ្នកបើកបរលើផ្លូវមានថ្មខ្ទាត តើអ្នកត្រូវមានការប្រុងប្រយ័ត្នដូចម្ដេច ?
ចំលើយ ៖ ត្រូវបើកយឺតៗ កុំអោយខ្ទាតថ្មទៅលើយានជំនិះដ៏ទែ - តើអ្នកបើកបរអាចឈប់ នៅលើផ្លូវរថភ្លើងបានដែរ ឬទេ?
ចំលើយ ៖ មិនអាចឈប់បានទេ ៕
—————————————————-
ជំនាញបើកបរ និង បច្ចេកទេសរថយន្ត
- នៅពេលយប់ក្នុងពេលជួបយានយន្ត មកពីទិសផ្ទុយ តើអ្នកត្រូវទំលាក់ភ្លើងហ្វា មក កូតវិញក្នុងចំងាយប៉ុន្មាន ?
ចំលើយ ៖ ប្រហែល ១៦០ម៉ែត្រ - ការដាក់ លេខចុះ ហើយរបស់អ្នកកន្ត្រាក់ ហើយកង់ក្រោយអាចគាំង តើបណ្តាលមកពីអ្វី?
ចំលើយ ៖ មកពីមិនបានបន្ថយល្បើនឲ្យបានគ្រប់គ្រាន់ - មុននឹងចូលក្នុងរថយន្ត ដើម្បីចាប់ផ្ដើមបើកបរថយក្រោយ តើអ្នកត្រូវធ្វើអ្វីខ្លះ?
ចំលើយ ៖ ត្រូវមើលផ្នែកខាងក្រោយអោយបានច្បាស់សិន រួចអោយសញ្ញា និង បើកយឺតៗថយក្រោយ - តើអ្វីជាគ្រោះថ្នាក់ដែលអ្នកត្រូវស្គាល់ក្នុងការបើកបរ?
ចំលើយ ៖ ផ្លូវ និង អ្នកប្រើប្រាស់ផ្លូវ - នៅពេលហ្វ្រាំងខូច តើអ្នកត្រូវធ្វើដូចម្ដេច?
ចំលើយ ៖ ដកលេខចុះតាមលំដាប់ និង ចាប់ហ្វ្រាំងដៃថ្នមៗ រកកន្លែងចតរថយន្ត - នៅពេលបើកចូលផ្លូវកោង តើកំលាំងអ្វីដែលអាចធ្វើអោយរថយន្តក្រឡាប់?
ចំលើយ ៖កំលាំងចាកផ្ចិត - នៅពេលរថយន្តអ្នករអិលរេនៅលើផ្លូវស្ងួត តើអ្នកត្រូវធ្វើដូចម្ដេច?
ចំលើយ ៖បន្ថយល្បឿន និង មិនត្រូវជាន់ហ្វ្រាំង - ក្នុងការបើកបរនៅក្រៅទីប្រុជុំជន តើអ្នកត្រូវទុកចន្លោះសុវត្ថិភាពប៉ុន្មានវិនាទី?
ចំលើយ ៖យ៉ាងតិច ២វិនាទី - នៅលើផ្លូវសើម តើចំងាយចាប់ហ្វ្រាំងកើនឡើងប៉ុន្មានដង?
ចំលើយ ៖ ២ដង - នៅក្នុង ការបើកបរកាត់ភ្លៀងខ្លាំង ឬ កាត់ទឹកជ្រៅ តើធ្វើដូចម្ដេចដើម្បីអោយហ្វ្រាំងឆាប់ស្ងួត?
ចំលើយ ៖ ត្រូវជាន់ហ្វ្រាំងសំងួតវា - ក្នុងការបើកបរនៅពេលអាកាសធាតុក្ដៅខ្លាំង តើកង់រថយន្តមានសភាពដូចម្ដេច?
ចំលើយ ៖ កង់តឹង - នៅពេលដឹងថាកង់បែក ឬ ធ្លាយ តើអ្នកត្រូវធ្វើដូចម្ដេច?
ចំលើយ ៖បន្ថយល្បឿន ទប់ចង្កូត អោយជាប់ ឬ នឹង និង កាច់ចង្កូតអោយត្រង់តាមគន្លងផ្លូវ - ក្នុងការជាន់ហ្វ្រាំងចុះទួលដូចគ្នាមួយជាន់ដកៗ មួទៀតជាន់ជាប់ តើមួយណាធ្វើអោយកំដៅហ្វ្រាំងកើនក្ដៅជាង?
ចំលើយ ៖ការជាន់ដកៗ - មូលហេតុអ្វីដែលធ្វើអោយរថយន្តរអិលរេ?
ចំលើយ ៖ ជាន់ហ្វ្រាំងខ្លាំង កាច់ចង្កូតខ្លាំង បង្កើនល្បឿនខ្លាំង ឬ បើកបរលឿនពេក - មុនចេញដំណើរ តើអ្នកត្រូវអោយសញ្ញាជាដំណឹងប៉ុន្មានវិនាទី?
ចំលើយ ៖ យ៉ាងតិច ៥ វិនាទី - តើចំងាយអ្វីខ្លះ ដែលអ្នកយកមកគណនាចំងាយឈប់របស់រថយន្ត?
ចំលើយ ៖ ចំងាយធ្វើដំណើរ និង ចំងាយចាប់ហ្វ្រាំង - នៅពេលបត់ឆ្វេង ឬ ស្ដាំ តើអ្នកបើកបរត្រូវអោយសញ្ញាបត់ចំងាយយ៉ាងតិចប៉ុន្មានម៉ែត្របីផ្លូវបត?
ចំលើយ ៖ យ៉ាងតិច ២០ ម៉ែត្រ - តើអ្នកបើកបរដែលមានសុខភាពធម្មតា ត្រូវការរយៈពេលធ្វើប្រតិកម្មប៉ុន្មានវិនាទី?
ចំលើយ ៖ ១វិនាទី - តើចំងាយឈប់របស់រថយន្តធុនតូចក្នុងល្បឿន ៩០ គម ក្នុងមួយម៉ោង មានប៉ុន្មានម៉ែត្រ?
ចំលើយ ៖ ប្រហែល ៨១ ម៉ែត្រ - អ្នកបើកបរក្នុងល្បឿនអោយកើនឡើងដល់២ដង តើចំងាយចាប់ហ្វ្រាំងកើនឡើងប៉ុន្មានដង?
ចំលើយ ៖ ៤ ដង - ដើម្បីមើលទៅមុខអោយបានឆ្ងាយគ្រប់គ្រាន់ តើអ្នកត្រូវការចំងាយក្នុងប៉ុន្មានវិនាទី?
ចំលើយ ៖ យ៉ាងតិច ១០ វិនាទី - តើអ្នកត្រួតពិនិត្យអ្វី នៅត្រង់ចំណុងចង្កូត?
ចំលើយ ៖ ភាពរឹងមាំ និង មិនត្រូវអោយមានភាពតឹងនៅពេលកាច់ចង្កូត - តើអ្នកត្រួតពិនិត្យអ្វីនៅត្រង់ចំណុចភ្លើងបំភ្លឺផ្លូវ ( ហ្វា និង កូត)?
ចំលើយ ៖ ភាពភ្លឺថ្លា និងដំណើរការរបស់វា - តើអ្នកត្រួតពិនិត្យអ្វី នៅត្រង់ចំណុចអាគុយ?
ចំលើយ ៖ មើលកំរិតទឹកអាគុយ - តើអ្នកត្រួតពិនិត្យអ្វី នៅត្រង់ចំណុចសំបកកៅស៊ូកង់?
ចំលើយ ៖ សំពាធខ្យល់ ភាពសឹក ប៉ោង ប្រេះ មុត - តើអ្នកត្រួតពិនិត្យអ្វី នៅត្រង់ចំណុចធុងទឹក?
ចំលើយ ៖ កំរិតទឹកក្នុងធុងទឹក - តើភាពសឹករបស់សំបកកង់ ត្រូវអោយនៅសល់ជំរៅក្រឡាយ៉ាងតិចប៉ុន្មាន?
ចំលើយ ៖ ១,៦ មម - នៅរៀងរាល់ពេលមុន និង ចូល ក្នុងរថយន្ត អ្នកត្រូវត្រួតពិនិត្យអ្វីខ្លះ ?
ចំលើយ ៖ មើលកង់កុំអោយធូរ និង ភ្លើងចង្កៀងត្រូវអោយស្អាតជានិច្ច - តើអ្នកត្រួតពិនិត្យអ្វី នៅត្រង់ចំណុចផ្លិតទឹក?
ចំលើយ ៖ ដំណើរការ និង ជូតទឹកបានស្អាតល្អ - តើអ្នកត្រួតពិនិត្យកំរិតប្រេងហ្វ្រាំងដូចម្ដេច?
ចំលើយ ៖ កំរិតប្រេងហ្វ្រាំង ត្រូវស្ចិតនៅត្រង់ចន្លោះគំនូសអប្បបរមា និង អតិបរមា - ក្នុងពេលធ្វើដំណើរ តើអ្នកត្រូវត្រួតពិនិត្យអ្វីខ្លះ?
ចំលើយ ៖ ដំណើរការនាឡិកាសីតុណ្ហភាព នាឡិកាសាកអាគុយ និង សញ្ញាហ្វ្រាំង ព្រមទាំងសំពាធប្រេងម៉ាស៊ីន - តើមូលហេតុអ្វីដែលធ្វើអោយកង់មុខរអិល?
ចំលើយ ៖ បើកបរលឿនពេកលើផ្លូវមិនរាបស្មើ - តើមូលហេតុអ្វីដែលធ្វើអោយកង់មុខរអិល?
ចំលើយ ៖ បើកបរលឿនពេកលើផ្លូវមិនរាបស្មើ
————————————
សង្គ្រោះបន្ទាន់
- បើជនរងគ្រោះដាច់ដង្ហើម តើអ្នកអាចជួយជនរងគ្រោះនោះយ៉ាងដូចម្ដេច?
ចំលើយ ៖ត្រូវផ្លុំខ្យល់ចូលតាមមាត់ - តើរយៈពេលបាត់ដង្ហើមប៉ុន្មាននាទីដែលធ្វើអោយជនរងគ្រោះស្លាប់?
ចំលើយ ៖ ចាប់ពី ៥ នាទីឡើងទៅ - តើអ្នកអាចជួយជនរងគ្រោះបាត់ដង្ហើមក្នុងរយៈពេលប៉ុន្មាននាទី?
ចំលើយ ៖ ក្នុងរយៈពេល២ ទៅ ៣ នាទី - បើដឹងថាជនរងគ្រោះបាក់ដៃ តើអ្នកត្រូវធ្វើយ៉ាងដូចម្ដេច?
ចំលើយ ៖ ត្រូវទុកដៃបាក់នៅអោយស្ងៀម រួចប្រើបន្ទះដែក ឬ ឈើអបដៃរួចចងក្រណាត់ ឬ ក្រមា ពាក់នឹងក ដើម្បីជួយទ្រដៃ - តើអ្នកដឹងថាជីពចរជនរងគ្រោះមិនដើរដោយសារអ្វី ?
ចំលើយ ៖ ដោយសារប្រើអារម្មណ៏ម្រាមដៃ ចុចត្រង់ចំហៀងក - បើជនរងគ្រោះបាត់ដង្ហើម និង ជីពចរមិនដើរ តើអ្នកអាចជួយជនរងគ្រោះនោះដូចម្ដេច?
ចំលើយ ៖ ត្រូវផ្លុំខ្យល់ចូលតាមមាត់ និងយកដៃទាំងពីរសង្កត់ទ្រូងម៉ាស្សា - នៅពេលជនរងគ្រោះបាត់ដង្ហើម និង ជីពចរមិនដើរ ហើយអ្នកមានគ្នាពីរនាក់ តើត្រូវជួយម៉ាស្សាដូចម្ដេច?
ចំលើយ ៖ ម៉ាស្សា ៥ ដង និងផ្លុំ ១ដង - បើជនរងគ្រោះសន្លប់ អ្នកទះស្មា ហើយនៅតែមិនដឹងខ្លួន តើអ្នកត្រូវជួជនរងគ្រោះនោះយ៉ាងដូចម្ដេច?
ចំលើយ ៖ ត្រូវដាក់ដេកបែរខ្នងចំហៀង និង ផ្អៀងក្បាលដើម្បីងាយស្រួលអោយខ្យល់ឆ្លងកាត់ - បើជនរងគ្រោះបាត់ដង្ហើមតើអ្នកត្រូវការផ្លុំខ្យល់បញ្ចូលតាមមាត់ជនរងគ្រោះប៉ុន្មានដង ក្នុង១នាទី?
ចំលើយ ៖ ប្រហែល ១៥ដង ក្នុង១នាទី - នៅពេលមានជនរងគ្រោះថ្នាក់ចរាចរ តើមានចំណុចសំខាន់ៗអ្វីខ្លះ ដែលអ្នកធ្វើការត្រួតពិនិត្យដើម្បីជួយជនរងគ្រោះ?
ចំលើយ ៖ ការសន្លប់ បាត់ដង្ហើម គ្មានជីពចរ និងហូរឈាម - តើអ្នកអាចប៉ះពាល់ជនរងគ្រោះថ្នាក់ចរាចរបានឬទេ?
ចំលើយ ៖ បានដោយជួយតាមវិធីសង្គ្រោះបន្ទាន់ - នៅពេលជនរងគ្រោះមានរបួសហូរឈាមខ្លាំង តើអ្នកអាចជួយឃាត់ឈាមបានដូចម្ដេច?
ចំលើយ ៖ យកក្រណាត់ ឬ បង់សស្អាតរុំជុំវិញមុខរបួសរឹតអោយតឹងបន្តិច - តើអ្នកអាចដឹងថាជនរងគ្រោះ បាក់ដៃ ឬ បាក់ជើង បានដោយដូចម្ដេច?
ចំលើយ ៖ ដឹងដោយសារជនរងគ្រោះឈឺចាប់ខ្លាំងនៅត្រង់ដៃ ឬ ជើង នៅពេលចង់កំរើកលើកដៃ ឬ ជើង - នៅពេលជនរងគ្រោះបាត់ដង្ហើម និង ជីពចរមិនដើរ ហើយអ្នកមានតែម្នាក់ឯង តើត្រូវជួយម៉ាស្សា និង ផ្លុំដូចម្ដេច?
ចំលើយ ៖ ម៉ាស្សា ១៥ដង ផ្លុំ ២ដង - តើអ្នកដឹងថាជនរងគ្រោះបាត់ដង្ហើម ដោយសារអ្វី?
ចំលើយ ៖ ដោយសារជនរងគ្រោះមិនមានចលនាឡើងចុះ ហើយមាត់ និង ច្រមុះ គ្មានខ្យល់ចេញចូល៕
—————————————
ចប់

No comments:
Post a Comment