The picture above is 250px wide. The total width of this element is also 250px.

Tuesday, February 13, 2018

Web Ratana Drive

តើអ្វីជាគ្រោះថ្នាក់ ដែលអ្នកត្រូវស្គាល់ក្នុងការបើកបរ ?
1-ភ្នំដែលស្ថិតនៅជិតផ្លូវ
2-អាគារដែលស្ថិតនៅជិតផ្លូវ
3.ផ្លូវ និង អ្នកប្រើប្រាស់ផ្លូវ✅


នៅពេលដឹងថាកង់បែក ឬ ធ្លាយ តើអ្នកត្រូវធ្វើដូចម្ដេច ?
1.ត្រូវបន្ថយល្បឿន ទប់ចង្កូតឲ្យជាប់ ឬនឹង និងកាច់ចង្កូតឲ្យត្រង់តាមគន្លងផ្លូវ✅
2-បន្ថយល្បឿនរកកន្លែងចត
3-ត្រូវជាន់ហ្វ្រាំងខ្លាំងតាមការដែលអាចធ្វើទៅបាន


មូលហេតុអ្វីខ្លះដែលធ្វើឲ្យរថយន្តរអិលរេ ?
1-ផ្លូវកោងខ្លាំងពេក
2-បន្ថយល្បឿនខ្លាំងពេក
3.ជាន់ហ្វ្រាំងខ្លាំង កាច់ចង្កូតខ្លាំង បង្កើនល្បឿនខ្លាំង ឬបើកបរលឿនពេក✅


នៅពេលរថយន្តអ្នករអិលរេនៅលើផ្លូវស្ងួត តើអ្នកត្រូវធ្វើដូចម្ដេច ?
1-បន្ថយល្បឿន និង ជាន់ហ្វ្រាំងខ្លាំង
2.បន្ថយល្បឿន និងមិនត្រូវជាន់ហ្វ្រាំងទេ✅
3-បន្ថែមល្បឿន និង មិនត្រូវជាន់ហ្វ្រាំងទេ


នៅពេលហ្វ្រាំងខូច តើអ្នកត្រូវធ្វើដូចម្ដេច ?
1.ដាក់ លេខចុះតាមលំដាប់និងចាប់ហ្វ្រាំងដៃថ្នមៗរកកន្លែងចត✅
2-មិនបាច់ធ្វើអ្វីទាំងអស់ទុកឱ្យឈប់តាមសំរួល
3-បន្ថែម លេខឡើងរកកន្លែងចត


នៅពេលយប់ ក្នុងពេលជួបយានយន្តមកពីទិសផ្ទុយ តើអ្នកត្រូវទំលាក់ភ្លើងហ្វាមកកូតវិញ ក្នុងចំងាយប៉ុន្មាន ?
1.ប្រហែល ១៦០ ម៉ែត្រ✅
2-ប្រហែល ៣៥ ម៉ែត្រ
3-ប្រហែល ៧៥ ម៉ែត្រ


នៅក្នុងការបើកបរកាត់ភ្លៀងខ្លាំង ឬ កាត់ទឹកជ្រៅ តើធ្វើដូចម្ដេច ដើម្បីឲ្យហ្វ្រាំងឆាប់ស្ងួត ?
1-ត្រូវទុកហាលក្ដៅ
2.ត្រូវជាន់ហ្វ្រាំងសំងួតវា✅
3-ត្រូវបង្កើនល្បឿន


ក្នុងការបើកបរនៅពេលអាកាសធាតុក្ដៅខ្លាំង តើកង់រថយន្តមានសភាពដូចម្ដេច ?
1-កង់ធម្មតា
2.កង់តឹង✅
3-កង់ធូរ


ក្នុងការជាន់ហ្វ្រាំងចុះទួលដូចគ្នា មួយជាន់ដក ៗ មួយទៀតជាន់ជាប់ តើមួយណាធ្វើឲ្យកំដៅហ្វ្រាំងកើនក្ដៅជាង ?
1-ការជាន់ជាប់
2-កើនកំដៅដូចគ្នា
3.ការជាន់ដក ៗ✅


នៅពេលបើកចូលផ្លូវកោង តើកំលាំងអ្វីដែលអាចធ្វើឲ្យរថយន្តក្រឡាប់ ?
1-កំលាំងមនុស្ស
2.កំលាំងចាកផ្លិត✅
3-កំលាំងម៉ាស៊ីន


តើចំងាយអ្វីខ្លះ ដែលអ្នកយកមកគណនាចំងាយឈប់របស់រថយន្ត ?
1-ចំងាយធ្វើដំណើរ និងចំងាយប្រតិកម្ម
2-ចំងាយធ្វើដំណើរ និងចំងាយចាប់ហ្វ្រាំង
3.ចំងាយប្រតិកម្ម និងចំងាយចាប់ហ្វ្រាំង✅


ដើម្បីសំរួលការដាក់ លេខឡើង ឬចុះតើត្រូវផ្ដាច់អំប្រាយ៉ាប៉ុន្មានដង ?
1-១ដង
2-៣ដង
3.២ដង✅


តើមូលហេតុសំខាន់ៗអ្វីខ្លះ ដែលធ្វើឲ្យហ្វ្រាំងឆាប់កើនកំដៅនៅពេលជាន់ហ្វ្រាំង ?
1-កាច់ចង្កូតខ្លាំងក្នុងពេលបើកបរ
2.ផ្ទុកទំនិញហួសកំរិតកំណត់ និងបើកបរក្នុងល្បឿនលឿន✅
3-បើកបរពេលអាកាសធាតុក្ដៅខ្លាំង


បើទម្ងន់ និងល្បឿនកើនពីរដងរួមគ្នា តើចម្ងាយឈប់កើនឡើងប៉ុន្មានដង ?
1-៤ដង
2-៦ដង
3.៨ដង✅


ដើម្បីមើលទៅមុខឲ្យបានឆ្ងាយគ្រប់គ្រាន់ តើអ្នកត្រូវការមើលក្នុងចម្ងាយប៉ុន្មានវិនាទី ?
1-៥ ទៅ ៨វិនាទី
2.១២ ទៅ ១៥វិនាទី✅
3-៨ ទៅ ១១វិនាទី


តើអ្នកបើកបររថយន្តធុនធ្ងន់លើសពី ៣,៥តោន ឬប្រវែងបណ្ដោយលើសពី ៧ម៉ែត្រ បើកបរបន្តកន្ទុយគ្នា ក្នុងល្បឿនដូចគ្នា ត្រូវទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
1-យ៉ាងតិច ៤០ម៉ែត្រ
2.យ៉ាងតិច ៥០ម៉ែត្រ✅
3-យ៉ាងតិច ៦០ម៉ែត្រ


តើកំដៅនៅតំបួរហ្វ្រាំងកើនឡើងប៉ុន្មានអង្សា ទើបការជាន់ហ្វ្រាំងគ្មានប្រសិទ្ធិភាព ?
1-៣០០អង្សា
2.៤០០អង្សា✅
3-២០០អង្សា


បើទម្ងន់កើនឡើងពីរដង តើចម្ងាយឈប់កើនឡើងប៉ុន្មានដង ?
1-៤ ដង
2-៣ ដង
3.២​ដង✅


បើល្បឿនកើនពីរដង តើចម្ងាយឈប់កើនឡើងប៉ុន្មានដង ?
1-២ដង
2.៤ ដង✅
3-៣ដង


ក្នុងការបើកបរនៅលើផ្លូវសើម តើអ្នកបើកបរត្រូវបន្ថយល្បឿនប៉ុន្មានភាគរយលើផ្លូវស្ងួត ?
1-១/៤ លើផ្លូវ ស្ងួត
2.១/៣ លើផ្លូវ ស្ងួត✅
3-១/២ លើផ្លូវ ស្ងួត


តើមូលហេតុអ្វីខ្លះដែលធ្វើឲ្យកង់រអិលរេនៅពេលបើកបរលើផ្លូវស្ងួត ?
1.បង្កើនល្បឿន-បើកបរលឿន-ចាប់ហ្វ្រាំងខ្លាំង-កាច់ចង្កូតខ្លាំង✅
2-អបអំប្រាយ៉ា មិនបានត្រឹមត្រូវ
3-បន្ថយល្បឿនមិនបានត្រឹមត្រូវ


តើមូលហេតុអ្វី ដែលធ្វើឱ្យកង់ក្រោយរអិល ?
1.បង្កើនល្បឿនខ្លាំងពេក✅
2-បើកបរលឿនពេកលើផ្លូវមិនរាបស្មើ
3-កាច់ចង្កូតរេចុះ ឡើង


តើមូលហេតុអ្វី ដែលធ្វើឲ្យកង់មុខរអិល​រេ ?
1-បង្កើនល្បឿនខ្លាំងពេក
2-កាច់ចង្កូតរេចុះ ឡើង
3.បើកបរលឿនពេកលើផ្លូវមិនរាបស្មើ✅


ក្នុងការបើកបរនៅក្រៅទីប្រជុំជន តើអ្នកត្រូវទុកចន្លោះសុវត្ថិភាពប៉ុន្មានវិនាទី ?
1-យ៉ាងតិច ១នាទី
2-យ៉ាងតិច ៣នាទី
3.យ៉ាងតិច ២នាទី✅


តើចំងាយឈប់របស់រថយន្តធុនតូចក្នុងល្បឿន ៩០គ.ម ក្នុងមួយម៉ោង មានប៉ុន្មានម៉ែត្រ ?
1-ប្រហែល ២៧ម៉ែត្រ
2-ប្រហែល ៥០ម៉ែត្រ
3.ប្រហែល ៨១ម៉ែត្រ✅


ក្នុងការបើកបរនៅក្រៅទីប្រជុំជន តើអ្នកត្រូវទុកចន្លោះសុវត្ថិភាពប៉ុន្មានវិនាទី ?
1.យ៉ាងតិច ២ វិនាទី✅
2-យ៉ាងតិច ១ វិនាទី
3-យ៉ាងតិច ៣ វិនាទី


នៅលើផ្លូវសើម តើចំងាយចាប់ហ្វ្រាំងកើនឡើងប៉ុន្មានដង ?
1.២ ដង✅
2-៤ ដង
3-៣ ដង


មុនបើកបរចេញដំណើរ តើអ្នកត្រូវឱ្យសញ្ញាជាដំណឹងប៉ុន្មានវិនាទី ?
1-យ៉ាងតិច ២ វិនាទី
2.យ៉ាងតិច ៥ វិនាទី✅
3-យ៉ាងតិច ៣ វិនាទី


តើអ្នកបើកបរដែលមានសុខភាពធម្មតា ត្រូវការរយៈពេលធ្វើប្រតិកម្មប៉ុន្មានវិនាទី ?
1.១ វិនាទី✅
2-២ វិនាទី
3-៣ វិនាទី


មុននិងចូលក្នុងរថយន្ត ដើម្បីចាប់ផ្ដើមបើកបរថយក្រោយ តើអ្នកត្រូវធ្វើអ្វីខ្លះ ?
1.ត្រូវមើលទៅខាងក្រោយឲ្យបានច្បាស់សិន រួចឲ្យសញ្ញា និងបើកយឺតៗថយក្រោយ✅
2-ត្រូវមើលទៅផ្នែកខាងស្ដាំឲ្យបានគ្រប់គ្រាន់ រួចឲ្យសញ្ញា និងបើកយឺតៗថយក្រោយ
3-ត្រូវមើលទៅខាងមុខឲ្យបានចំងាយគ្រប់គ្រាន់ រួចឲ្យសញ្ញា និងបើកយឺតៗថយក្រោយ


នៅពេលបត់ឆ្វេង ឬ ស្ដាំ តើអ្នកបើកបរត្រូវឲ្យសញ្ញាបត់ចំងាយយ៉ាងតិចប៉ុន្មានម៉ែត្រពីផ្លូវបត់ ?
1.យ៉ាងតិច ២០ ម៉ែត្រ✅
2-យ៉ាងតិច ៥ ម៉ែត្រ
3-យ៉ាងតិច ១០ ម៉ែត្រ


ប្រើអាំព្រីយ៉ា តើការដាក់ លេខឡើង និងការដាក់ លេខចុះ អ្នកបើកបរត្រូវធ្វើដូចម្ដេច ?
1-ត្រូវចាប់ហ្វ្រាំង និងចាប់អាំព្រីយ៉ា
2-ត្រូវចាប់ហ្វ្រាំង
3.ត្រូវចាប់អាំព្រីយ៉ា✅


ការប្រើល្បឿន៣០គីឡូម៉ែត្រក្នុងមួយម៉ោងនៅលើផ្លូវស្ងួតរាបស្មើ របស់អ្នកមានសំបកកង់ល្អ និងមានហ្វ្រាំងល្អ តើចម្ងាយចាប់ហ្វ្រាំងប្រហែលប៉ុន្មាន ?
1.ប្រហែល ១០ ម៉ែត្រ✅
2-ប្រហែល ១៥ ម៉ែត្រ
3-ប្រហែល ២០ ម៉ែត្រ


នៅក្នុងទីប្រជុំជន អ្នកប្រើល្បឿន២០គីឡូម៉ែត្រក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពយ៉ាងតិចប៉ុន្មានម៉ែត្រ ?
1-យ៉ាងតិច ៣ ម៉ែត្រ
2-យ៉ាងតិច ៥ ម៉ែត្រ
3.យ៉ាងតិច ៦ ម៉ែត្រ✅


មុននឹងបើកបរចូលផ្លូវកោង តើអ្នកត្រូវធ្វើដូចម្ដេច ?
1-ត្រូវបង្កើនល្បឿនដើម្បីឱ្យឆាប់ផុតផ្លូវកោង
2-ត្រូវរក្សាល្បឿននៅដដែល
3.ត្រូវបន្ថយល្បឿនឲ្យសមស្របនឹងសភាពផ្លូវកោង និងបើកមកកៀកខាងស្ដាំដៃបំផុត-✅


តើការប្រើភ្លើងហ្វ្រាំង ជាការចាំបាច់ដែរឬទេ ?
1-ពុំចាំបាច់ឡើយ ព្រោះមានកញ្ចក់ចាំងពន្លឺហើយ
2.ជាការចាំបាច់ ដើម្បីឲ្យអ្នកបើកបរខាងក្រោយដឹងពីការបន្ថយល្បឿន ឬឈប់✅
3-មានក៏បាន មិនមានក៏បាន


ការដាក់ លេខចុះ ហើយរបស់អ្នកកន្ដ្រាក់ ហើយកង់ក្រោយអាចគាំង តើបណ្ដាលមកពីអ្វី ?
1-មកពីការចាប់ហ្វ្រាំងខ្លាំងពេក
2.មកពីមិនបានបន្ថយល្បឿនឱ្យបានគ្រប់គ្រាន់✅
3-មកពីល្បឿនយឺតពេក


នៅក្នុងទីប្រជុំជន អ្នកប្រើល្បឿន៣០គីឡូម៉ែត្រក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពយ៉ាងតិចប៉ុន្មានម៉ែត្រ ?
1.យ៉ាងតិច ៩ ម៉ែត្រ✅
2-យ៉ាងតិច ៧ ម៉ែត្រ
3-យ៉ាងតិច ៥ ម៉ែត្រ


តើការបើកបរ ត្រូវចាំបាច់ឱ្យសញ្ញាជាដំណឹង ដែរឬទេ ?
1-ឱ្យសញ្ញាជាដំណឹងក៏បាន មិនឱ្យក៏បាន
2.ចាំបាច់ត្រូវឱ្យសញ្ញាជាដំណឹងដើម្បីឱ្យអ្នកបើកបរផ្សេងៗទៀតដឹងពីបំណងរបស់យើង✅
3-ពុំចាំបាច់ឱ្យសញ្ញាជាដំណឹងឡើយ ឱ្យតែមានការប្រុងប្រយ័ត្ន គឺជាការគ្រប់គ្រាន់


ដើម្បីជៀសវាងការរអិលនៅលើផ្លូវដែលមានខ្សាច់ ឬថ្មតូចៗ តើអ្នកបើកបរត្រូវធ្វើដូចម្ដេច ?
1.ត្រូវបន្ថយល្បឿន ទប់ចង្កូតឱ្យត្រង់ មិនត្រូវចាប់ហ្វ្រាំង ឬដាក់ លេខចុះ ឬធ្វើការបត់ដោយសង្ខុញឡើយ-✅
2-ត្រូវបន្ថែមល្បឿន
3-ត្រូវចាប់ហ្វ្រាំងទាំង២


ដើម្បីបន្ថយល្បឿន ឬឈប់ឱ្យមានប្រសិទ្ធភាព តើអ្នកត្រូវប្រើហ្វ្រាំងអ្វី ?
1-ត្រូវប្រើតែហ្វ្រាំងដៃ(ហ្វ្រាំងមុខ)
2-ត្រូវប្រើតែហ្វ្រាំងជើង(ហ្វ្រាំងក្រោយ)
3.ត្រូវប្រើហ្វ្រាំងជើង(ហ្វ្រាំងក្រោយ) និងហ្វ្រាំងដៃ(ហ្វ្រាំងមុខ)✅


ការប្រើល្បឿន៧០គីឡូម៉ែត្រក្នុងមួយម៉ោងនៅលើផ្លូវរាបស្មើ ប្រភេទប្រុស (លើសពី១២៥ ឡើងទៅ) របស់អ្នកមាន សំបកកង់ល្អ និងមានហ្វ្រាំងល្អ តើចម្ងាយចាប់ហ្វ្រាំងប្រហែលប៉ុន្មាន ?
1.ប្រហែល ៥០ ម៉ែត្រ✅
2-ប្រហែល ៧០ ម៉ែត្រ
3-ប្រហែល ៦០ ម៉ែត្រ


ការបើកបរនៅលើផ្ទៃផ្លូវដែលមានថ្មតូចៗ ឬកន្លែងដែលមានខ្សាច់ តើអាចធ្វើឱ្យកង់អ្នករអិល ដែរឬទេ ?
1-រអិលនៅពេលដឹកទំនិញហួសកំណត់
2.អាចធ្វើឱ្យកង់រអិលនៅពេលបង្កើនល្បឿន ឬកាច់ចង្កូតខ្លាំង✅
3-ពុំរអិលទេនៅពេលបង្កើនល្បឿន


នៅក្រៅទីប្រជុំជន អ្នកបើកបរល្បឿន៤០គីឡូម៉ែត្រក្នុងមួយម៉ោង តើអ្នកត្រូវថែរក្សាទុកចន្លោះសុវត្ថិភាពយ៉ាងតិចប៉ុន្មានម៉ែត្រ?
1-យ៉ាងតិច១៨ម៉ែត្រ
2.យ៉ាងតិច២៤ម៉ែត្រ✅
3-យ៉ាងតិច១២ម៉ែត្រ


នៅក្រៅទីប្រជុំជន អ្នកបើកបរល្បឿន៦០គីឡូម៉ែត្រក្នុងមួយម៉ោង តើអ្នកត្រូវថែរក្សាទុកចន្លោះសុវត្ថិភាពយ៉ាងតិចប៉ុន្មានម៉ែត្រ?
1-យ៉ាងតិច២៦ម៉ែត្រ
2.យ៉ាងតិច៣៦ម៉ែត្រ✅
3-យ៉ាងតិច៤៦ម៉ែត្រ


ការប្រើល្បឿន៥០គីឡូម៉ែត្រក្នុងមួយម៉ោងនៅលើផ្លូវរាបស្មើ របស់អ្នកមានសំបកកង់ល្អ និងមានហ្វ្រាំងល្អ តើចម្ងាយ ឈប់ប្រហែលប៉ុន្មាន ?
1.ប្រហែល ២៥ ម៉ែត្រ✅
2-ប្រហែល ៤៥ ម៉ែត្រ
3-ប្រហែល ៣៥ ម៉ែត្រ


នៅក្រៅទីប្រជុំជន អ្នកប្រើល្បឿន៥០គីឡូម៉ែត្រក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពយ៉ាងតិចប៉ុន្មានម៉ែត្រ ?
1-យ៉ាងតិច ២៥ ម៉ែត្រ
2-យ៉ាងតិច ៣៥ ម៉ែត្រ
3.យ៉ាងតិច ៣០ ម៉ែត្រ✅


តើការបើកបរ ត្រូវមើលទៅមុខយ៉ាងដូចម្ដេច ?
1-ត្រូវមើលតែចរាចរណ៍នៅជិតៗខាងមុខ
2-ត្រូវមើលគំនូសសញ្ញាតាមបណ្ដោយទ្រូងផ្លូវ
3.មើលទៅមុខឲ្យបានឆ្ងាយដើម្បីដឹងពីស្ថានភាពផ្លូវកោងឡើងចុះទួលនិងមើលភ្លើងសញ្ញារបស់យានខាងមុខ✅


ពេលបើកបរ ហើយកង់ក្រោយរអិលរេដោយសារការចាប់ហ្វ្រាំង តើអ្នកត្រូវធ្វើដូចម្ដេច ?
1-ត្រូវទប់ដៃចង្កូត និងបង្កើនល្បឿន
2-ត្រូវចាប់ហ្វ្រាំងខ្លាំងបន្ថែមទៀត
3.ត្រូវកាច់ដៃចង្កូតទៅរកទិសដែលរអិលរេនោះ✅


ពេលបើកបរ ហើយចង្កូតញាក់ តើបណ្ដាលមកពីអ្វី?
1-ដាក់ លេខមិនសមស្របទៅនឹងល្បឿន
2-បើកបរលឿនពេក
3.កង់បោរ ឬកាំរលុង បាដាងកង់រលុង កង់ធូរ ឬក៏ផ្ទុកខាងក្រោយធ្ងន់ពេក និងបាដាងចង្កូតមិនប្រក្រតី✅

  1. ពេលអ្នកបើកបរមកដល់ចំណុចកណ្ដាលនៃទ្រូងផ្លូវប្រសព្វ ហើយរៀបបត់ឆ្វេង ដោយធ្វើ​ភ្លើងសញ្ញា​បត់ឆ្វេងជាប្រចាំ ពេលនោះមានរថយន្តជាច្រើនជាប់គ្នារដឹកមកពីទិសផ្ទុយគ្នា​តើអ្នកត្រូវធ្វើដូចម្ដេច ?
    ចំលើយ ៖ ខ្ញុំមិនត្រូវបត់ឆ្វេងភ្លាមទេ ខ្ញុំត្រូវបន្ថយល្បឿន បើចាំបាច់ខ្ញុំឈប់អោយរថយន្ត…
  2. ពេលអ្នកចតរថយន្ត តើអ្នកត្រូវមានការប្រុងប្រយ័ត្នយ៉ាងដូចម្ដេច?
    ចំលើយ ៖ ខ្ញុំត្រូវចតខាងស្ដាំដៃតាមទិសចរាចរ និង​មិនអោយរំខានដល់អ្នក ប្រើប្រាស់ផ្លូវ​ឬ ចតនៅចំណតរថយន្តរួចហើយត្រូវដាក់ហ្វ្រាំងដៃ។
  3. និយមន័យ រ៉ឺម៉ក?
    ចំលើយ ៖ យានសម្រាប់ថ្ពក់ជាមួយរថយន្ត។
  4. ពេលជួបយានដែលបញ្ចេញភ្លើងសញ្ញាពិសេសព៌ណលឿនទុំកំពុងបំពេញភារកិច្ច តើអ្នកបើកបរត្រូវធ្វើដូចម្តេច?
    ចំលើយ ៖ប្រុងប្រយ័ត្នក្នុងការជៀស និងជែងយាននេះ។
  5. តើអ្នកបើកបរយានយន្ត មានអាត្រាជាតិអាល់កុលកម្រិតប៉ុន្មាន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគា?
    ចំលើយ ៖០,៤មីលីក្រាមក្នុងមួយលីត្រខ្យល់ឡើងទៅ។
  6. នៅក្នុងទិប្រជុំជន អ្នកប្រើល្បឿន២០គីឡូម៉ែត្រក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពយ៉ាងតិចប៉ុន្មានម៉ែត្រ?
    ចំលើយ ៖យ៉ាងតិច ៦ម៉ែត្រ។
  7. និយមន័យ ផ្លូវថ្នល់?
    ចំលើយ ៖ តួផ្លូវ ទ្រូងផ្លូវ ជាយថ្លូវ ឬចិញ្ចើមផ្លូវ ស្ពាន ស្ពានអាកាស ស្ពានរំលង ផ្លូវរូង និងកំពង់ចម្លងភ្ជាប់ផ្លូវថ្នល់
  8. តើក្មេងចាប់ពីអាយុប៉ុន្មានឆ្នាំឡើងទៅ ទើបអនុញ្ញាតអោយអង្គុយនៅកៅអី ផ្នែកខាងមុខក្បែរ អ្នកបើកបរ?
    ចំលើយ  ៖១០ឆ្នាំ ពេញបូរិបូរណ៏
  9. តើភ្លើងហ្វា អនុញ្ញាតអោយប្រើនៅពេលណា? កន្លែងណា?
    ចំលើយ ៖ ពេលយប់ស្ងាត់ គ្មានអគ្គីសនីបំភ្លឺផ្លូវ និង​ប្រើឆ្លាស់គ្នា ជាមួយភ្លើងកូតនៅពេលសុំជែង។
  10. ការចត ឬ ឈប់យានជំនិះនៅលើ ទ្រូងផ្លូវ សាធារណៈ ត្រូវបានកំណត់រយៈពេលត្រឹម​ប៉ុន្មានម៉ោង?
    ចំលើយ ៖ មិនលើសពី ៧២ ម៉ោង
  11. នៅលើផ្លូវដែលមានភក់ ឬ ទឹកដក់ តើអ្នកបើកបរត្រូវមានការប្រុង ប្រយ័ត្ន ដូចម្ដេច បើមានអ្នក​ថ្មើរជើងនៅជិតនោះ ?
    ចំលើយ ៖ខ្ញុំត្រូវបន្ថយល្បើនតិចៗ ដោយប្រុងប្រយ័ត្ន កុំអោយខ្ទាតភក់លើអ្នកថ្មើរជើង។
  12. រថយន្តពន្លត់អគ្គិភ័យ រថយន្តសង្គ្រោះបន្ទាន់ និង រថយន្តនគរបាល ឬ យោធា អាវុធហត្ថ ដែលកំពុងបំពេញកិច្ច តើរថយន្តណាមួយដែលមានសិទ្ធអាទីភាព ?
    ចំលើយ ៖អគ្គិភ័យ សង្គ្រោះបន្ទាន់ នគរបាល យោធាអាវុធហត្ថ
  13. នៅពេលបើកបរលើផ្លូវទឹករលក ដោយល្បឿនលឿន តើវាអាចបង្ករអោយមានគ្រោះថ្នាក់​ទេ?
    ចំលើយ ៖ អាចបង្ករអោយមានគ្រោះថ្នាក់ដល់អ្នកបើកបរល្បឿនលឿន
  14. គំនូសសញ្ញាទោលជាប់សំរាប់បែងចែកទ្រូងផ្លូវជាពីរទិសចរាចរផ្ទុយគ្នា តើអ្នកអាចបើកឆ្លងកាត់ ឬជាន់បានឬទេ?
    ចំលើយ ៖ ហាមបើកបរ ជាន់ ឬ ឆ្លងកាត់
  15. នៅពេលយប់ ក្រៅទីប្រជុំជន គ្មានជង្គៀង អគ្គិសនីបំភ្លឺ  យានជំនិះជួបគ្នា តើអ្នកបើកបរត្រូវប្រើ ភ្លើងអ្វី?
    ចំលើយ ៖ ត្រូវបិតភ្លើងហ្វា ហើយ បើកភ្លើងកូត
  16. តើអ្នកបើកបរត្រូវប្រើភ្លើងអ្វីខ្លះ នៅពេលដែលមានភ្លៀងខ្លាំង នៅក្នុងទីប្រជុំជន?
    ចំលើយ ៖ភ្លើងកូត
  17. គំនូសសញ្ញាភ្លោះជាប់សំរាប់បែងចែកទ្រូងផ្លូវ ជាពីរទិសចរាចរផ្ទុយគ្នា តើអ្នកអាចបើកបរ​ឆ្លងកាត់ ឬ ជាន់ ពីលើបានឬទេ?
    ចំលើយ ៖ហាមបើកបរ ជាន់ ឬ ឆ្លងកាត់
  18. រថយន្តធុនធំមួយ និង រថយន្តធុនស្រាលមួយ មានទិសផ្ទុយគ្នានៅលើទ្រូងផ្លូវតូចចង្អៀត ជៀសគ្នាមិនបាន តើរថយន្តណាមួយជាអ្នកថយក្រោយ ?
    ចំលើយ ៖ រថយន្តធុនស្រាលត្រូវថយក្រោយ
  19. នៅពេលជែងរួច តើអ្នកត្រូវប្រុងប្រយ័ត្នអ្វីខ្លះ ?
    ចំលើយ ៖ត្រូវធ្វើសញ្ញា ប្ដូរទិសទៅស្ដាំវិញ ដើម្បីអោយដំណឹងថា ខ្ញុំត្រូវចូលក្នុងចរន្តចរាចរណខ្ញុំវិញ ដោយប្រុងប្រយ័ត្ន
  20. ផ្លូវខ្វែងមានសិទ្ធស្មើគ្នា តើអ្នកបើកបរត្រូវទុកសិទ្ធអាទិភាព អោយយានជំនិះមកពីស្ដាំដៃ ឬ មកពីឆ្វេងដៃទៅមុន?
    ចំលើយ ៖អោយស្ដាំដៃទៅមុន
  21. នៅពេលយប់ មានភ្លើងហ្វា រថយន្តចាំងពីមុខ តើអ្នកបើកបរត្រូវធ្វើដូចម្ដេច ?
    ចំលើយ ៖ត្រូវបើកបរក្នុងល្បឿនសមល្មម ហើយបើកអែបស្ដាំបំផុត
  22. រថយន្តមួយកំពុងធ្វើចរាចរលើផ្លូវជាតិ និង រថយន្តមួយទៀតចេញពីផ្លូវលំ តើរថយន្តណា មួយមានសិទ្ធអាទិភាព?
    ចំលើយ ៖ រថយន្តលើផ្លូវជាតិ
  23. តាមបណ្ដោយផ្លូវមានគំនូសសញ្ញាភ្លោះពណ័លឿង មួយជាប់ និង មួយដាច់ៗ បែងចែកជា ពីរទិសចរាចរផ្ទុយគ្នា តើអ្នកបើកបរនៅកៀកគំនួសណាមួយអាចឆ្លងកាត់ ឬ ជែងបាន?
    ចំលើយ ៖ អ្នកបើកបរនៅកៀកគំនួសដាច់ៗ
  24. តើអ្នកបើកបរយានជំនិះគ្រប់ប្រភេទ ត្រូវជែងគ្នាខាងណា?
    ចំលើយ ៖ខាងឆ្វេង
  25. នៅពេលជួបប្រទះផ្លាកសញ្ញាហាមចត តើអ្នកអាចឈប់បានឬទេ?
    ចំលើយ ៖ អាចឈប់បាន
  26. នៅលើទ្រូងផ្លូវឯកទិស តើអ្នកបើកបរអាចធ្វើការបត់ត្រឡប់ក្រោយបាន ឬទេ ?
    ចំលើយ ៖ ហាមបត់ត្រឡប់ក្រោយ
  27. តើផ្លាកសញ្ញាចរាចរមានប៉ុន្មានប្រភេទ?
    ចំលើយ ៖ ផ្លាកសញ្ញាចរាចរមាន ១០ ប្រភេទ គឺ គ្រោះថ្នាក់ បំរាម ប្រាប់ដំណឹង បង្ហាញ​ទិស ប្រាប់ឈ្មោះតំបន់ ការដ្ឋាន បញ្ជារ ប្រាប់សិទ្ធអាទិភាពចរាចរ ដាក់បន្ថែមពីក្រោម និងផ្លាក សញ្ញាប្រាប់ឈ្មោះផ្លូវ
  28. នៅពេលកំពុងបើកបរ ពេលនោះហ្វ្រាំងជើងរថយន្តខូច តើអ្នកត្រូវធ្វើដូចម្ដេច ?
    ចំលើយ ៖ បន្ថយល្បឿន ដកលេខតាមលំដាប់ ពីលេខធំ រហូតដល់លេខតូច ពេល ល្បឿន​ចុះខ្សោយត្រូវទាញហ្វ្រាំងដៃជួយ
  29. តើអ្នកបើកបរ ត្រូវបើកភ្លើង បំភ្លឺផ្លូវក្នុងករណីណាខ្លះ ?
    ចំលើយ ៖ ចាប់ពីពេលព្រលប់ រហូតដល់ពេលភ្លឺ មើលឃើញច្បាស់ ឬ នៅពេលមានភ្លៀង​និងចុះអ័ព្ទមិនអាចមើលឃើញអ្វីច្បាស់
  30. ចូរអោយនិយមន័យពាក្យថា ” ចត ” ?
    ចំលើយ ៖ គឺជាការទុកអោយយានជំនិះនៅស្ងៀមក្នុងរយៈពេលយូរ ឬ ឆាប់ ដែលអ្នកបើក​បរអាចដើរចោលយានជំនិះរបស់ខ្លួន
  31. តើអ្នកបើកបរត្រូវចត ឬ ឈប់យានជំនិះចំងាយប៉ុន្មានមែត្រពីផ្លូវបត់ ឬ ផ្លូវប្រសព្វ ?
    ចំលើយ ៖ យ៉ាងតិច ៥ ម៉ែត្រ និង មហាវិថី យ៉ាងតិច ១០ ម៉ែត្រ
  32. តើផ្លាកសញ្ញាបន្ថែមពីក្រោម មានទ្រង់ទ្រាយដូចម្ដេច?
    ចំលើយ ៖​ មានរាង ៤ ជ្រុងទ្រវែង ផ្ទៃពណ៏ស មានរូបសញ្ញា និង អក្សរ ឬ លេខពណ៏ខ្មៅ
  33. តើអ្នកអាចបើកបរយានរបស់ខ្លួន ឆ្លងកាត់ ឈប់ ឬ ចតពីលើគំនួសសញ្ញាតម្រឹមទ្រូងផ្លូវ បានឬទេ?
    ចំលើយ ៖មិនបានទេ
  34. តើអ្នកអាចឈប់ ឬ ចតលើគំនូសសញ្ញាសំរាប់ថ្មើរជើង ឆ្លងកាត់បាន ឬ ទេ?
    ចំលើយ ៖ ហាមឈប់ ឬ ចតពីលើ
  35. តើអ្នក បើកបរត្រូវធ្វើដូចម្ដេច នៅពេលថ្មើរជើងកំពុងឆ្លងកាត់ ឬ រៀបឆ្លងកាត់​នៅកន្លែង ដែលមានគំនូសសញ្ញាសំរាប់ថ្មើរជើងឆ្លងកាត់?
    ចំលើយ ៖ ត្រូវឈប់
  36. ចូរអ្នកអោយនិយមន័យពាក្យថា ” ឈប់ ” ?
    ចំលើយ ៖ ឈប់ គឺជាការនៅស្ងៀម នៃយានជំនិះលើទ្រូងផ្លូវក្នុងរយៈពេលចាំបាច់ ដើម្បី…
  37. នៅពេលរថយន្តអ្នកបុកមនុស្ស ឬ ប៉ះនឹងអ្នកធ្វើចរាចរលើផ្លូវសាធារណៈ តើអ្នកត្រូវធ្វើដូច​ម្ដេច?
    ចំលើយ ៖ ត្រូវឈប់យានជំនិះ ចុះជួយសង្គ្រោះ និង ផ្ដល់ដំណឹងដល់ភ្នាក់ងារនគរបាល ចរាចរដែលនៅជិតបំផុត
  38. នៅលើផ្លូវរង្វង់មួលគ្មានផ្លាកសញ្ញាបញ្ជាទិស យានជំនិះពីរជួបគ្នា មួយនៅក្នុងខ្សែរង្វង់មូល មួយទៀត នៅក្រៅខ្សែរង្វង់មូល តើយានជំនិះណាមានសិទ្ធអាទិភាព?
    ចំលើយ ៖ យានជំនិះមកពីខាងស្ដាំ
  39. ក្នុងករណីរថយន្តរបស់អ្នកត្រូវខូចគាំងនៅលើផ្លូវរថភ្លើត តើអ្នកត្រូវធ្វើដូចម្ដេច ?
    ចំលើយ ៖ ត្រូវរកគ្រប់មធ្យោបាយ ធ្វើយ៉ាងណាកុំអោយមានឧបសគ្គដល់រថភ្លើង ឬ ……
  40. ពេល លឺ ស៊ីរ៉ែន រថយន្ត ដែលមានសិទ្ធអាទីភាព តើអ្នកត្រូវធ្វើដូចម្ដេច ?
    ចំលើយ ៖ ត្រូវអោយសញ្ញាអែបស្ដាំ រួចបន្ថយល្បឿន ឬ ឈប់អែបស្ដាំ ទុកសិទ្ធអោយ…..
  41. ក្នុងពេលប្រលងបើកបរ នៅពេលអ្នកឡើងរថយន្ត មុននឹងេញដំណើរ តើអ្នកត្រូវធ្វើម៉េច ?
    ចំលើយ ៖ តំរូវទីតាំងកៅអី កញ្ចក់ ពាក់ខ្សែក្រវ៉ាត់ ពិនិត្យចង្កឹះលេខ បើកកុងតាក់ មើលយាន​មុខក្រោយ អោយភ្លើងសញ្ញាសុំចេញ ដាក់លេខ ដោះហ្វ្រាំងដៃ រួចចេញយឺតៗ
  42. តើអាទិភាពនៃ សញ្ញាចរារមានលំដាប់ដូចម្ដេច?
    ចំលើយ ៖ ប៉ូលីសចរាចរ ភ្លើងសញ្ញា ផ្លាកសញ្ញា និង គំនូសសញ្ញា
  43. នៅក្នុងព្រះរាជាណាចក្រកម្ពុជា ការបើកបរត្រូវប្រកាន់ខាងណា?
    ចំលើយ ៖ ស្ដាំ
  44. មុននឹងបត់ស្ដាំ ឬ បត់ឆ្វេង តើអ្នកត្រូវអោយភ្លើងសញ្ញាប៉ុន្មានម៉ែត្រ ពីផ្លូវប្រសព្វ ឬ កន្លែងដែលត្រូវបត់?
    ចំលើយ ៖ យ៉ាងតិច ២០ ម៉ែត្រ
  45. នៅលើផ្លូវដែលមានចរាចទៅមកច្រើន ហើយត្រូវបត់ត្រឡប់ក្រោយវិញ តើអ្នកត្រូវធ្វើដូចម្ដេច?
    ចំលើយ ៖ ខ្ញុំត្រូវមានការប្រុងប្រយ័ត្ន ដោយធ្វើការបត់ត្រឡប់ក្រោយ តាមបច្ចេកទេសបើកបរ ដោយដឹងច្បាស់ថា ទង្វើនេះគ្មានបង្កឧបសគ្គ ឬ គ្រោះថ្នាក់អ្វីឡើយ និង មិនត្រូវបត់ នៅកន្លែងណា ដែលមានសញ្ញាហាមបត់ត្រឡប់ក្រោយ
  46. តើអ្នកបើកបរអាចជែងគ្នានៅលើស្ពានបានដែរ ឬ ទេ​?
    ចំលើយ ៖​ មិនអាចជែងបានជាដាច់ខាត
  47. តើព្រះរាជាណាចក្រកម្ពុជា ច្បាប់អនុញ្ញាតអោយប្រជាពលរដ្ឋអាយុប៉ុន្មាន មានសិទ្ធិប្រលងបើកបរ រថយន្តធុនតូចបាន?
    ចំលើយ ៖ ១៨ឆ្នាំ ពេញបរិបូរណ៏
  48. នៅពេលបើកបរជែងយានជំនិះនានាដែលកំពុងធ្វើចរាចរនៅលើដងផ្លូវសាធារណៈ តើអ្នកត្រូវទុក ចន្លោះឃ្លាតពីគ្នាប៉ុន្មានម៉ែត្រ ?
    ចំលើយ ៖ ១ម៉ែត្រ យ៉ាងតិច
  49. តើអ្នកបើកបរអាចប្រើសូរស័ព្ទស៊ីផ្លេ នៅពេលណា​? កន្លែងណា?
    ចំលើយ ៖ ពេលថ្ងៃ ពេលសុំជែង និងមិនត្រូវប្រើនៅជិតមន្ទីរពេទ្យ ឬកន្លែងណាដែលមានសញ្ញាហាម​ស៊ីផ្លេ។
  50. មុននឹងចូលក្នុងរថយន្ត ដើម្បីបើកបរថយក្រោយ តើអ្នកត្រូវធ្វើអ្វីខ្លះ ?
    ចំលើយ ៖ ត្រូវមើលផ្នែកខាងក្រោយ រថយន្តអោយបានច្បាស់សិន បើគ្មានឧបសគ្គ ទើបចូលរថយន្ត បើកថយក្រោយយឺតៗ ដោយប្រុងប្រយ័ត្ន
  51. នៅក្នុងទីក្ុង ឬ ទីប្រជុំជន តើការឈប់ ឬ ចតរថយន្ត នៅលើទ្រូងផ្លូវ មានចំងាយប៉ុន្មាន ពីគែម ចិញ្ចើមផ្លូវ?
    ចំលើយ ៖ មិនលើសពី ២៥ សង់ទីម៉ែត្រ
  52. តើអ្នកបើកបរយានជំនិះគ្រប់ប្រភេទ ត្រូវជៀសគ្នាដោយប្រកាន់យកខាងណា?
    ចំលើយ ៖ ប្រកាន់យកខាងស្ដាំ រៀងៗខ្លួន
  53. ផ្លូវដែលមានទិសចរាចរពីរ តើអ្នកបើកបរយានជំនិះ ត្រូវឈប់ ឬ ចតយ៉ាងដូចម្ដេច ?
    ចំលើយ ៖ ត្រូវឈប់ ឬ ចត ខាងស្ដាំដៃ តាមទិសចរាចររបស់ខ្លួន
  54. បើអ្នកបើកបរក្រៅក្រុងក្នុងល្បឿន ៩០ គីឡូម៉ែត្រក្នុងមួយម៉ោង តើរថយន្តអ្នកពេលជាន់ហ្វ្រាំង អាចឈប់ចំងាយប៉ុន្មាន ម៉េត្រនៅលើផ្លូវស្ងួត និង ប៉ុន្មានលើផ្លូវ សើម ឬ រអិល ?
    ចំលើយ ៖ ៨១ ម៉ែត្រ លើផ្លូវស្ងួត និង ១២០ម៉ែត្រ លើផ្លូវសើម
  55. តើក្នុងទីក្រុង ឬ ទីប្រជុំជន រថយន្តធុនតូចត្រូវបានកំណត់ល្បឿនអតិបរមាប៉ុន្មានគីឡូម៉ែត្រ ក្នុងមួយម៉ោង ?
    ចំលើយ ៖ មិនលើសពី ៤០ Km/h
  56. នៅក្នុងទីក្រុង ឬ ទីប្រជុំជន តើចិញ្ចើមផ្លូវមានតួនាទីសំខាន់សំរាប់ធ្វើអ្វី ?
    ចំលើយ ៖សំរាប់ថ្មើរជើងធ្វើដំណើរ
  57. នៅលើស្ពានបើមានគោ ក្របី ឬ សត្វពាហនៈ កំពុងឆ្លងកាត់ តើអ្នកបើកបរត្រូវធ្វើយ៉ាងណា?
    ចំលើយ ៖ ត្រូវបន្ថយល្បឿន ឬ ឈប់ បើចាំបាច់ត្រូវថយរថយន្ត មកក្រោយទាល់តែសត្វនោះទៅផុត
  58. នៅលើស្ពានតូចចង្អៀត មិនអាចជៀសគ្នាបានរថយន្តធុនដឹកទំនិញ និង រថយន្តធុនទេសចរណ៏ តើអ្នកអោយរថយន្តណាមួយទៅមុន?
    ចំលើយ ៖ រថយន្តទេសចរណ៏
  59. បើអ្នកបើកបរ ជួបប្រទះផ្លាកសញ្ញាហាមចត នៅតាមដងផ្លូវ តើផ្លាកនោះមានអាទិភាពដូចម្ដេច?
    ចំលើយ ៖ (មិនច្បាស់, បើដឹងសូមប្រាប់ផង ។ សូមអរគុណ )
  60. នៅពេលអ្នកបើកបរជួប្ប្រទះផ្លាកសញ្ញហាមឈប់ តើអ្នកអាចចតយានជំនិះរបស់ខ្លួន ឬទេ?
    ចំលើយ ៖ មិនអាចចតបានទេ
  61. តើរថយន្តមួយណាមានសិទ្ធិអាទិភាព បើរថយន្តមួយកំពុងធ្វើចរាចរនៅលើផ្លូវក្រាលកៅស៊ូ និង រថយន្ត មួយទៀតចេញពីផ្លូវដី?
    ចំលើយ ៖ កៅស៊ូ
  62. ពេលចតរថយន្ត មុននឹងចុះពីលើរថយន្ត តើអ្នកត្រូវធ្វើយ៉ាងដូចម្ដេចខ្លះ?
    ចំលើយ ៖ ត្រូវទាញហ្វ្រាំងដៃ ពន្លត់ម៉ាស៊ីន មើលមុខក្រោយ ទើបពុំបណ្ដាលអោយមានគ្រោះថ្នាក់
  63. តើអ្នកណាខ្លះ ដែលអាចរាបថា ជាអ្នកបើកបរ?
    ចំលើយ ៖ គឺជាអ្នកបញ្ជារយានជំនិះគិតទាងអ្នកជិះសត្វ អ្នកដឹកសត្វ និង អ្នកបរសត្វនៅលើផ្លូវ
  64. បើមានរថយន្តនៅពីក្រោយសុំជែង តើអ្នកត្រូវធ្វើដូចម្ដេច?
    ចំលើយ ៖ បើខាងមុខគ្មានឧបសគ្គ ខ្ញុំអោយសញ្ញបត់ស្ដាំ បន្ថយល្បឿន និង អែបមកស្ដាំជាសញ្ញាអនុញ្ញាតអោយរថយន្តខាងក្រោយជែងទៅបាន
  65. ផ្លាកសញ្ញាបញ្ជារមានទ្រង់ទ្រាយដូចម្ដេច?
    ចំលើយ ៖ មានរាងមូល មានជាយពណ៏ស ព័ទ្ថជុំវិញ មានផ្ទៃក្នុងពណ៏ខៀវ និង មានរូប ឬ សញ្ញាសំគាល់ខាងក្នុងពណ៏ស
  66. តើអ្នកបើកបរអាចជែងរថយន្ត ជាបីជួរបានដែរ ឬទេ ? (ជែងលើរថយន្តដែលកំពុងជែង)
    ចំលើយ ៖ ហាមជែង
  67. គ្រៅទីប្រជុំជន តើការកំណត់ល្បឿនអតិបរមា សំរាប់រថយន្តធុនតូច ប៉ុន្មានគីឡូម៉ែត្រ ក្នុងមួយម៉ោង?
    ចំលើយ ៖ ៩០ Km/h
  68. នៅលើផ្លូវតូចចង្អៀត រថយ​ន្តពីរបើកបញ្ច្រាសទិសគ្នាមួយចុះចំណោត មួយទៀត ឡើងចំណោត តើរថយន្តណាមួយមានសិទ្ថិអាទិភាព?
    ចំលើយ ៖ ឡើងចំណោត
  69. ពេលបើកបរដល់ផ្លូវប្រសព្វខ្លះ ដែលមានសញ្ញា ( ឈប់ ) តើអ្នកបើកបរត្រូវធ្វើដូចម្ដេច?
    ចំលើយ ៖ ចាំបាច់ត្រូវតែឈប់ ទោះបីផ្លូវខាងមុខ​ មាន ឬ គ្មាន យានជំនិះធ្វើចរាចរក៏ដោយ
  70. តើភ្លើងសញ្ញាចរាចរមានប៉ុន្មានពណ៏?
    ចំលើយ ៖ ៣ពណ៏
  71. ផ្លាកសញ្ញាគ្រោះថ្នាក់មានទ្រង់ទ្រាយដូចម្ដេច ?
    ចំលើយ ៖ រាងជាការ៉េ​ដែលមានអង្កត់ទ្រូងមួយជាខ្សែឈរ មានជាយពីរជាន់ ជាយក្នុងពណ័ខ្មៅ ហើយក្រាស់ និង ជាយក្រៅពណ៏សស្ដើង មានផ្ទៃក្នុងពណ៏លឿង រូប ឬសញ្ញាពណ៏ខ្មៅ
  72. អ្នកបើកបរជិតដល់ផ្លូវធំរួមតូច ឬ ចង្អៀតតើអ្នកត្រូវធ្វើដូចម្ដេច?
    ចំលើយ ៖ ត្រូវបន្ថយល្បឿន ឬ ឈប់ដើម្បីទុកអោយយានជំនិះដែលមកដល់ផ្លូវចង្អៀតទៅមុន
  73. បើរថយន្តអ្នកខូចកណ្ដាលទ្រូងផ្លូវ សាធារណៈ តើអ្នកត្រូវធ្វើដូចម្ដេច ?
    ចំលើយ ៖ រុញរថយន្តទៅអែបខាងស្ដាំ ទើបធ្វើការជួសជុល បើគ្នាមផ្លូវគ្រប់គ្រាន់ ខ្ញុំត្រូវដាក់សញ្ញាអោយដំណឹង
  74. អ្នកកំពុងបើកបរដោយប្រើភ្លើងហ្វានៅលើផ្លូវដែលគ្មានភ្លើងអគ្គីសនីពេលដែលអ្នកត្រូវប្ដូរភ្លើងទៅកូត​វិញ តើអ្នកត្រូវមានការប្រុងប្រយ័ត្នយ៉ាងណា?
    ចំលើយ ៖ ខ្ញុំត្រូវបន្ថយល្បឿន ព្រោះខ្ញុំមើលមិនបានឆ្ងាយ
  75. ក្នុងទីក្រុង ឬទីប្រជុំជន នៅលើផ្លូវដែលមានទិសចរាចរពីរផ្ទុយគ្នា តើអ្នកចតរថយន្ត ជាពីរជួរបាន ឬទេ​?
    ចំលើយ ៖ ហាមចតរថយន្ត ជាពីរជួរ
  76. អ្នកបើកបរលើផ្លូវមានថ្មខ្ទាត តើអ្នកត្រូវមានការប្រុងប្រយ័ត្នដូចម្ដេច ?
    ចំលើយ ៖ ត្រូវបើកយឺតៗ កុំអោយខ្ទាតថ្មទៅលើយានជំនិះដ៏ទែ
  77. តើអ្នកបើកបរអាចឈប់ នៅលើផ្លូវរថភ្លើងបានដែរ ឬទេ?
    ចំលើយ ៖ មិនអាចឈប់បានទេ ៕
—————————————————-

ជំនាញបើកបរ និង បច្ចេកទេសរថយន្ត

  1. នៅពេលយប់ក្នុងពេលជួបយានយន្ត មកពីទិសផ្ទុយ តើអ្នកត្រូវទំលាក់ភ្លើងហ្វា មក កូតវិញក្នុងចំងាយប៉ុន្មាន ?
    ចំលើយ ៖ ប្រហែល ១៦០ម៉ែត្រ
  2. ការដាក់ លេខចុះ ហើយរបស់អ្នកកន្ត្រាក់ ហើយកង់ក្រោយអាចគាំង តើបណ្តាលមកពីអ្វី?
    ចំលើយ ៖ មកពីមិនបានបន្ថយល្បើនឲ្យបានគ្រប់គ្រាន់
  3. មុននឹងចូលក្នុងរថយន្ត ដើម្បីចាប់ផ្ដើមបើកបរថយក្រោយ តើអ្នកត្រូវធ្វើអ្វីខ្លះ?
    ចំលើយ ៖ ត្រូវមើលផ្នែកខាងក្រោយអោយបានច្បាស់សិន រួចអោយសញ្ញា និង បើកយឺតៗថយក្រោយ
  4. តើអ្វីជាគ្រោះថ្នាក់ដែលអ្នកត្រូវស្គាល់ក្នុងការបើកបរ?
    ចំលើយ ៖ ផ្លូវ និង អ្នកប្រើប្រាស់ផ្លូវ
  5. នៅពេលហ្វ្រាំងខូច តើអ្នកត្រូវធ្វើដូចម្ដេច?
    ចំលើយ ៖ ដកលេខចុះតាមលំដាប់ និង ចាប់ហ្វ្រាំងដៃថ្នមៗ រកកន្លែងចតរថយន្ត
  6. នៅពេលបើកចូលផ្លូវកោង តើកំលាំងអ្វីដែលអាចធ្វើអោយរថយន្តក្រឡាប់?
    ចំលើយ ៖កំលាំងចាកផ្ចិត
  7. នៅពេលរថយន្តអ្នករអិលរេនៅលើផ្លូវស្ងួត តើអ្នកត្រូវធ្វើដូចម្ដេច?
    ចំលើយ ៖បន្ថយល្បឿន និង មិនត្រូវជាន់ហ្វ្រាំង
  8. ក្នុងការបើកបរនៅក្រៅទីប្រុជុំជន តើអ្នកត្រូវទុកចន្លោះសុវត្ថិភាពប៉ុន្មានវិនាទី?
    ចំលើយ ៖យ៉ាងតិច ២វិនាទី
  9. នៅលើផ្លូវសើម តើចំងាយចាប់ហ្វ្រាំងកើនឡើងប៉ុន្មានដង?
    ចំលើយ ៖ ២ដង
  10. នៅក្នុង ការបើកបរកាត់ភ្លៀងខ្លាំង ឬ កាត់ទឹកជ្រៅ តើធ្វើដូចម្ដេចដើម្បីអោយហ្វ្រាំងឆាប់ស្ងួត?
    ចំលើយ ៖ ត្រូវជាន់ហ្វ្រាំងសំងួតវា
  11. ក្នុងការបើកបរនៅពេលអាកាសធាតុក្ដៅខ្លាំង តើកង់រថយន្តមានសភាពដូចម្ដេច?
    ចំលើយ ៖ កង់តឹង
  12. នៅពេលដឹងថាកង់បែក ឬ ធ្លាយ តើអ្នកត្រូវធ្វើដូចម្ដេច?
    ចំលើយ ៖បន្ថយល្បឿន ទប់ចង្កូត អោយជាប់ ឬ នឹង និង កាច់ចង្កូតអោយត្រង់តាមគន្លងផ្លូវ
  13. ក្នុងការជាន់ហ្វ្រាំងចុះទួលដូចគ្នាមួយជាន់ដកៗ មួទៀតជាន់ជាប់ តើមួយណាធ្វើអោយកំដៅហ្វ្រាំង​កើនក្ដៅជាង?
    ចំលើយ ៖ការជាន់ដកៗ
  14. មូលហេតុអ្វីដែលធ្វើអោយរថយន្តរអិលរេ?
    ចំលើយ ៖ ជាន់ហ្វ្រាំងខ្លាំង កាច់ចង្កូតខ្លាំង បង្កើនល្បឿនខ្លាំង ឬ បើកបរលឿនពេក
  15. មុនចេញដំណើរ តើអ្នកត្រូវអោយសញ្ញាជាដំណឹងប៉ុន្មានវិនាទី?
    ចំលើយ ៖ យ៉ាងតិច ៥ វិនាទី
  16. តើចំងាយអ្វីខ្លះ ដែលអ្នកយកមកគណនាចំងាយឈប់របស់រថយន្ត?
    ចំលើយ ៖ ចំងាយធ្វើដំណើរ និង ចំងាយចាប់ហ្វ្រាំង
  17. នៅពេលបត់ឆ្វេង ឬ ស្ដាំ តើអ្នកបើកបរត្រូវអោយសញ្ញាបត់ចំងាយយ៉ាងតិច​ប៉ុន្មានម៉ែត្របីផ្លូវបត?
    ចំលើយ ៖ យ៉ាងតិច ២០ ម៉ែត្រ
  18. តើអ្នកបើកបរដែលមានសុខភាពធម្មតា ត្រូវការរយៈពេលធ្វើប្រតិកម្មប៉ុន្មានវិនាទី?
    ចំលើយ ៖ ១វិនាទី
  19. តើចំងាយឈប់របស់រថយន្តធុនតូចក្នុងល្បឿន ៩០ គម ក្នុងមួយម៉ោង មានប៉ុន្មានម៉ែត្រ?
    ចំលើយ ៖ ប្រហែល ៨១ ម៉ែត្រ
  20. អ្នកបើកបរក្នុងល្បឿនអោយកើនឡើងដល់២ដង តើចំងាយចាប់ហ្វ្រាំងកើនឡើងប៉ុន្មានដង?
    ចំលើយ ៖ ៤ ដង
  21. ដើម្បីមើលទៅមុខអោយបានឆ្ងាយគ្រប់គ្រាន់ តើអ្នកត្រូវការចំងាយក្នុងប៉ុន្មានវិនាទី?
    ចំលើយ ៖ យ៉ាងតិច ១០ វិនាទី
  22. តើអ្នកត្រួតពិនិត្យអ្វី នៅត្រង់ចំណុងចង្កូត?
    ចំលើយ ៖ ភាពរឹងមាំ និង មិនត្រូវអោយមានភាពតឹងនៅពេលកាច់ចង្កូត
  23. តើអ្នកត្រួតពិនិត្យអ្វីនៅត្រង់ចំណុចភ្លើងបំភ្លឺផ្លូវ ( ហ្វា និង កូត​)?
    ចំលើយ ៖ ភាពភ្លឺថ្លា និង​ដំណើរការរបស់វា
  24. តើអ្នកត្រួតពិនិត្យអ្វី នៅត្រង់ចំណុចអាគុយ?
    ចំលើយ ៖ មើលកំរិតទឹកអាគុយ
  25. តើអ្នកត្រួតពិនិត្យអ្វី នៅត្រង់ចំណុចសំបកកៅស៊ូកង់?
    ចំលើយ ៖ សំពាធខ្យល់ ភាពសឹក ប៉ោង ប្រេះ មុត
  26. តើអ្នកត្រួតពិនិត្យអ្វី នៅត្រង់ចំណុចធុងទឹក?
    ចំលើយ ៖ កំរិតទឹកក្នុងធុងទឹក
  27. តើភាពសឹករបស់សំបកកង់ ត្រូវអោយនៅសល់ជំរៅក្រឡាយ៉ាងតិចប៉ុន្មាន?
    ចំលើយ ៖ ១,៦ មម
  28. នៅរៀងរាល់ពេលមុន និង ចូល ក្នុងរថយន្ត អ្នកត្រូវត្រួតពិនិត្យអ្វីខ្លះ ?
    ចំលើយ ៖ មើលកង់កុំអោយធូរ និង ភ្លើងចង្កៀងត្រូវអោយស្អាតជានិច្ច
  29. តើអ្នកត្រួតពិនិត្យអ្វី​ នៅត្រង់ចំណុចផ្លិតទឹក?
    ចំលើយ ៖ ដំណើរការ និង ជូតទឹកបានស្អាតល្អ
  30. តើអ្នកត្រួតពិនិត្យកំរិតប្រេងហ្វ្រាំងដូចម្ដេច?
    ចំលើយ ៖ កំរិតប្រេងហ្វ្រាំង ត្រូវស្ចិតនៅត្រង់ចន្លោះគំនូសអប្បបរមា និង អតិបរមា
  31. ក្នុងពេលធ្វើដំណើរ តើអ្នកត្រូវត្រួតពិនិត្យអ្វីខ្លះ?
    ចំលើយ ៖ ដំណើរការនាឡិកាសីតុណ្ហភាព នាឡិកាសាកអាគុយ និង សញ្ញាហ្វ្រាំង ព្រមទាំងសំពាធ​ប្រេងម៉ាស៊ីន
  32. តើមូលហេតុអ្វីដែលធ្វើអោយកង់មុខរអិល?
    ចំលើយ ៖ បើកបរលឿនពេកលើផ្លូវមិនរាបស្មើ
  33. តើមូលហេតុអ្វីដែលធ្វើអោយកង់មុខរអិល?
    ចំលើយ ៖ បើកបរលឿនពេកលើផ្លូវមិនរាបស្មើ

————————————
សង្គ្រោះបន្ទាន់
  1. បើជនរងគ្រោះដាច់ដង្ហើម តើអ្នកអាចជួយជនរងគ្រោះនោះយ៉ាងដូចម្ដេច?
    ចំលើយ ៖ត្រូវផ្លុំខ្យល់ចូលតាមមាត់
  2. តើរយៈពេលបាត់ដង្ហើមប៉ុន្មាននាទីដែលធ្វើអោយជនរងគ្រោះស្លាប់?
    ចំលើយ ៖ ចាប់ពី ៥ នាទីឡើងទៅ
  3. តើអ្នកអាចជួយជនរងគ្រោះបាត់ដង្ហើមក្នុងរយៈពេលប៉ុន្មាននាទី?
    ចំលើយ ៖ ក្នុងរយៈពេល២ ទៅ ៣ នាទី
  4. បើដឹងថាជនរងគ្រោះបាក់ដៃ តើអ្នកត្រូវធ្វើយ៉ាងដូចម្ដេច?
    ចំលើយ ៖ ត្រូវទុកដៃបាក់នៅអោយស្ងៀម រួចប្រើបន្ទះដែក ឬ ឈើអបដៃរួចចងក្រណាត់ ឬ ក្រមា ពាក់នឹងក ដើម្បីជួយទ្រដៃ
  5. តើអ្នកដឹងថាជីពចរជនរងគ្រោះមិនដើរដោយសារអ្វី ?
    ចំលើយ ៖ ដោយសារប្រើអារម្មណ៏ម្រាមដៃ ចុចត្រង់ចំហៀងក
  6. បើជនរងគ្រោះបាត់ដង្ហើម និង ជីពចរមិនដើរ តើអ្នកអាចជួយជនរងគ្រោះនោះដូចម្ដេច?
    ចំលើយ ៖ ត្រូវផ្លុំខ្យល់ចូលតាមមាត់ និងយកដៃទាំងពីរសង្កត់ទ្រូងម៉ាស្សា
  7. នៅពេលជនរងគ្រោះបាត់ដង្ហើម និង ជីពចរមិនដើរ ហើយអ្នកមានគ្នាពីរនាក់ តើត្រូវជួយម៉ាស្សាដូច​ម្ដេច?
    ចំលើយ ៖ ម៉ាស្សា ៥ ដង និង​ផ្លុំ ១ដង
  8. បើជនរងគ្រោះសន្លប់ អ្នកទះស្មា ហើយនៅតែមិនដឹងខ្លួន តើអ្នកត្រូវជួជនរងគ្រោះនោះយ៉ាងដូច​ម្ដេច?
    ចំលើយ ៖ ត្រូវដាក់ដេកបែរខ្នងចំហៀង និង ផ្អៀងក្បាលដើម្បីងាយស្រួលអោយខ្យល់ឆ្លងកាត់
  9. បើជនរងគ្រោះបាត់ដង្ហើមតើអ្នកត្រូវការផ្លុំខ្យល់បញ្ចូលតាមមាត់ជនរងគ្រោះប៉ុន្មានដង ក្នុង១នាទី?
    ចំលើយ ៖ ប្រហែល ១៥ដង ក្នុង១នាទី
  10. នៅពេលមានជនរងគ្រោះថ្នាក់ចរាចរ តើមានចំណុចសំខាន់ៗអ្វីខ្លះ ដែលអ្នកធ្វើការត្រួតពិនិត្យ​ដើម្បី​ជួយជនរងគ្រោះ?
    ចំលើយ ៖ ការសន្លប់ បាត់ដង្ហើម គ្មានជីពចរ និងហូរឈាម
  11. តើអ្នកអាចប៉ះពាល់ជនរងគ្រោះថ្នាក់ចរាចរបានឬទេ?
    ចំលើយ ៖ បានដោយជួយតាមវិធីសង្គ្រោះបន្ទាន់
  12. នៅពេលជនរងគ្រោះមានរបួសហូរឈាមខ្លាំង តើអ្នកអាចជួយឃាត់ឈាមបានដូចម្ដេច?
    ចំលើយ ៖ យកក្រណាត់ ឬ បង់សស្អាតរុំជុំវិញមុខរបួសរឹតអោយតឹងបន្តិច
  13. តើអ្នកអាចដឹងថាជនរងគ្រោះ បាក់ដៃ ឬ បាក់ជើង បានដោយដូចម្ដេច?
    ចំលើយ ៖ ដឹងដោយសារជនរងគ្រោះឈឺចាប់ខ្លាំងនៅត្រង់ដៃ ឬ ជើង​ នៅពេលចង់កំរើកលើកដៃ ឬ ជើង
  14. នៅពេលជនរងគ្រោះបាត់ដង្ហើម និង ជីពចរមិនដើរ ហើយអ្នកមានតែម្នាក់ឯង តើត្រូវជួយម៉ាស្សា និង ផ្លុំដូចម្ដេច?
    ចំលើយ ៖ ម៉ាស្សា ១៥ដង ផ្លុំ ២ដង
  15. តើអ្នកដឹងថាជនរងគ្រោះបាត់ដង្ហើម ដោយសារអ្វី?
    ចំលើយ ៖ ដោយសារជនរងគ្រោះមិនមានចលនាឡើងចុះ​ ហើយមាត់ និង ច្រមុះ គ្មានខ្យល់ចេញ​ចូល៕
—————————————
ចប់